ព្រឺ រោម!! ការបា.ត់ខ្លួ នក្មេ.ងប្រុសម្នា ក់នៅ រូងភ្នំក្បា លរមា ស ស្រុកទូកមា ស នៅតែជារឿងអា ថ៌កំ បាំង…

បើតាមការរឿបរាប់របស់ប្អូនប្រុសម្នាក់សូមមិនបញ្ចេញឈ្មោះ បានរៀបរាប់យ៉ាងក្បោះក្បាយអំពីការរៀបរាប់បន្តពីឪពុករបស់ខ្លួនថា៖ នៅអំឡុងឆ្នាំ១៩៧០ ប្រទេសជាតិកា ន់តែវឹ កវរ មាននិស្សិតជាច្រើនបានរួមគ្នាធ្វើបា.តុក.ម្មដើម្បីបណ្ដេ ញវៀតកុងខាងជើងចេ ញពីប្រទេស និងប្រឆាំ ងការដាក់

កងទ័ពវៀតណាមខាងជើងនៅលើទឹកដីខ្មែរ។ នៅសម័យនោះប៉ារបស់ខ្ញុំ បានភៀ សខ្លួនពី ខេត្តតាកែវ ទៅនៅឯខេត្តកំពតដើម្បីបានជុំបងប្អូន និងមីងរបស់គាត់។ ក្នុងពេលវេលាដែលប៉ារបស់ខ្ញុំស្នាក់នៅទីនោះ មានរឿងចម្លែកមួយដែលប្រជាជនស្រុកទូកមាស ឬស្រុកបន្ទាយមាសបានជួបប្រទះនោះគឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានក្មេ ងម្នា ក់បានបា ត់ខ្លួនយ៉ាងចម្លែ ក (នៅសតវត្សទី១៧ ស្រុកទូកមាសមានឈ្មោះថា ស្រុកបន្ទាយមាស តែដោយអ្នកស្រុកនៅទីនោះតែងតែឃើញទូកមាសផុសឡើងនៅថ្ងៃពេញបរមីក៏បានដាក់ឈ្មោះថា ស្រុកទូកមាសទៅ)។ ការបា ត់ខ្លួនយ៉ាងចម្លែ កនេះធ្វើឲ្យម្ដាយ និងអ្នកស្រុកនៅតំបន់នោះនាំគ្នារុករក

ពេញស្រុក និងពេញព្រៃ (ខ្មែរសម័យមុនស្រឡាញ់គ្នាណាស់) ប៉ុន្តែមិនឃើញក្មេ ងនេះឡើយ បើទោះបីជាមនុស្សទូទាំងស្រុកព្យាយាមរុករកយ៉ាងណាក៏ដោយក៏ពុំបានឃើញក្មេ ងប្រុសនោះឡើយ។ នៅថ្ងៃពេញបរមី ១៥កើតនាយប់មួយ ព្រះច័ន្ទបញ្ចេញពន្លឺយ៉ាងភ្លឺចិញ្ចែងចិញ្ចាច ភ្លឺស្ទើរតែដូចពេលថ្ងៃ ចាំងបំភ្លឺទូទាំងស្រុកទូកមាស។

វាជាពេលវេលាមួយដែលចម្លែកបំផុតនៅរាត្រីនោះម្នាក់ៗងងុយគេងយ៉ាងខ្លាំងតាំងពីក្បាលព្រលប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រឹមម៉ោង៦ សោះទូទាំងស្រុកស្ងាត់ជ្រងំឮតែសម្លេងចង្រិត សម្លេងកង្កែបហ៊ីងយំ វាហាក់ដូចជាអាចនឹងមានភ្លៀងនាវេលាយប់នេះ។ ឯនាយនៅតំបន់ភ្នំទូកមាសមានសម្លេងសត្វតាឪ

យំយ៉ាងរងំអមរាត្រីឲ្យអ្នកស្រុកអ្នកភូមិទូកមាស កាន់មានអារម្មណ៍សោមនស្សលង់លក់បានយ៉ាងស្កប់ស្កល់។ នៅពេលនោះប្រហែលជាម៉ោង១២យប់ ប៉ារបស់ខ្ញុំបានឮសម្លេងអ្នកស្រុកស្រែកឡូឡាគោះប៉ោតគោះធុងដើម្បីដាស់គ្នីគ្នា ព្រោះថាអ្នកយាមក្នុងភូមិបានឃើញមានស្រមោលមនុស្សចេញពីព្រៃដើរចូលក្នុងភូមិ។

កាលនោះអ្នកស្រុកខ្លះងើបមកទាំងមមីមមើលដៃកាន់ចង្កៀងប្រេងកាត អ្នកខ្លះទើបតែលើកសារុងស្លៀក ឯខ្លះរត់តម្រង់ប៉មយាម។ ពួកអ្នកឈរមុខផ្ទះបានសួរនាំគ្នាថា មានរឿងអ្វីតែពុំដឹងហេតុសោះ។ ដូច្នេះពួកគេក៏ដើរទៅរកប៉មយាមទាំងអស់គ្នា ដោយទុកឲ្យកូនៗចៅៗ ប្ដីឬប្រពន្ធម្នាក់នៅចាំក្នុងផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ារបស់ខ្ញុំហេតុតែគាត់ចង់ដឹងហេតុការណ៍ខ្លាំង គាត់ក៏បានរត់តាមមីងរបស់ខ្ញុំពីក្រោយយ៉ាងលឿន។ ទៅដល់កន្លែងប៉មយាម ប្រជាការពារភូមិបានរៀបរាប់តាមដំណើររឿងដែលគាត់បានឃើញថា នៅវេលាម៉ោងប្រហែល១២ គាត់បានឃើញស្រមោលខ្មៅមួយដូចជា ដឹកសេះមួយទៀតផង តម្រង់ចូលក្នុងភូមិ គាត់ព្យាយាមតាមសង្កេតមើលដែរ ប៉ុន្តែស្រមោលនោះនាពេលមកកៀកភូមិបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រហែលជា ២ម៉ែត្រ ក៏បានរលាយបាត់ទៅ។ គាត់ព្យាយាមដើររកមើលជុំវិញបរិវេណដែលស្រមោលនោះបាត់ដែរ ប៉ុន្តែមិនឃើញអ្វីឡើយ។ បែបដូច្នេះហើយទើបគាត់វា យជួងបន្លឺឡើងដើម្បីដាស់អ្នកស្រុកអ្នកភូមិឲ្យជួយតាមរកស្រមោលនោះ។ អ្នកស្រុកអ្នកភូមិគ្រប់គ្នាមានវត្តមានគ្រប់គ្នានៅក្បែរប៉មយាមទាំងអស់

លើកលែងតែគ្រួសារអ៊ំយិនដែលមិនមានវត្តមាននៅទីនោះ។ ក្រោយមកអ្នកស្រុកមានការបារ.ម្ភមានហេតុភេទមិនស្រួលទៅលើគ្រួសាររបស់គាត់ គេទាំងអស់គ្នាក៏បានដើរទៅកាន់មុខផ្ទះរបស់គាត់ស្រែកហៅ ប៉ុន្តែគ្មានឮសម្លេងរបស់គាត់តបមកវិញ ឮតែសម្លេងយំ។ អ្នកភូមិភ័ យខ្លាំងណាស់ក៏នាំគ្នាបើករបងឫស្សីសម្រុកចូលផ្ទះរបស់គាត់ ក៏បានឃើញគាត់កំពុងតែអង្គុយយំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកភូមិទាំងអស់បានសួរនាំគាត់ ប៉ុន្តែគាត់មិនបានតបទេ គិតតែពីយំ។ មួយសន្ទុះក្រោយមកគាត់បានរ៉ាយរ៉ាប់ប្រាប់ថា គាត់បានជួបកូនរបស់គាត់ហើយ វា(កូនរបស់គាត់ អាក្លន) បានចូលមកក្នុងផ្ទះប្រាប់គាត់ថា ប្រហែលជាប៉ុន្មានឆ្នាំទៀតប្រទេសនឹងកាន់តែវឹកវរ តែម៉ែកុំចាកចេញពីភូមិនេះឲ្យសោះ បើទោះបីជាមាន

នរណាមកនាំម៉ែ ឬគំរា មស ម្លា ប់ម៉ែក៏ដោយ។ កូននឹងនៅតាមថែរក្សាម៉ែជានិច្ច ហើយពេលនោះកូននឹងមកយកម៉ែទៅនៅជាមួយ។ គាត់បានបន្តទៀតថា នៅពេលកូនរបស់គាត់និយាយចប់ វាក៏បានដើរចាកចេញទៅ ប៉ុន្តែគាត់បានឃាត់ឲ្យនៅជាមួយគាត់ ហើយបើមិនដូច្នេះទេសូមយកគាត់ទៅជាមួយផង។ ប៉ាបានរៀបរាប់តថា៖ «អាក្លនបានប្រាប់គាត់ថា វាមិនអាចយកម្ដាយរបស់វាទៅនៅជាមួយទេនាពេលនោះ ដោយសារតែម្ដាយរបស់វាមិនទាន់អស់ក.ម្មពារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាប្រាប់ម៉ែវាទៀតថា បើម៉ែចង់ជួបខ្ញុំ ឬត្រូវការឲ្យខ្ញុំជួយម៉ែគ្រាន់តែបិទភ្នែកហៅឈ្មោះរបស់ខ្ញុំ ៣ដង នោះខ្ញុំនឹងចេញមក។ ខ្ញុំត្រូវបានលោកតាសច្ចំនាំទៅបង្ហាត់បង្រៀនក្បួនវិជ្ជាការនៅក្នុងរូងភ្នំក្បាលរមាស។ ក្រោយពីនិយាយចប់ម្ដាយអាក្លនប្រាប់ថា កូនរបស់គាត់បានឡើងជិះសេះសំដៅព្រៃក្បែរភូមិ ក៏ប៉ុន្តែមិនទាន់បានដល់ព្រៃស្រួលបួលផង កូ នរបស់គាត់ក៏រលា យបាត់ទៅ»។ អ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រុកអ្នកភូមិនៅទីនោះអ្នកខ្លះក៏ជឿ អ្នកខ្លះក៏មិនជឿ អ្នកដែលជឿគេគិតថា អាក្លនវាជាអ្នកមានបុណ្យ អ្នកមិនជឿវិញគេគិតថា អ៊ំយិន គាត់វង្វេង ព្រោះបាត់កូនយូរពេក។ ប៉ាខ្ញុំនិយាយថា «អាក្លនវាក្លាយជាអ្នកមានបុណ្យអីកើត បើវា និងប៉ាឲ្យតែភ្លៀងជោគដីមិនទាន់ទេ នាំគ្នាចេញទៅចាក់កង្កែប គីង្គក់ ត្រី យកមកធ្វើស៊ីហើយ។

ជួនកាលក៏ចេញទៅបា ញ់ស ត្វក្នុងព្រៃជាមួយប៉ាទៀត បើវាអ្នកមានបុណ្យ ចឹងប៉ាក៏ជាអ្នកមានបុណ្យដែរ ហេហេ»។ រយៈពេលប្រហែលជាមួយសប្ដាហ៍ បន្ទាប់ពី មីងយិន រៀបរាប់ហេតុការណ៍នៃកូនរបស់គាត់ប្រាប់អ្នកភូមិនោះ អ្នកភូមិជាច្រើនបានប្រមូលគ្នីគ្នាបានប្រហែលជា ៥០ ទៅ៦០នាក់ ដើម្បីចូលព្រៃរុករក កូនមីយិន។ ការរុករកកូនមីងយិន មានរយៈពេលប្រហែលជា ៤ថ្ងៃ ប៉ុន្តែគ្មានឃើញស្លាកស្នាម ឬដានដើម្បីផ្ដល់ជាតម្រុយអ្វីឡើយ។ ឯភ្នំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្បាលរមាស ឬរូងក្បាលរមាសនោះសូម្បីតែលោកតាលោកយាយដែលមានវ័យចំណាស់នៅតំបន់នេះក៏មិនស្ដាល់ដែរ។ ថ្ងៃទី៥ ជាថ្ងៃអវសា.ន្តនៃការរុករកក្មេ ងដែលបា ត់នេះក៏បានជួបជាមួយលោកពូម្នាក់ដែលបានរុករកវល្លិ៍នៅតំបន់ភ្នំទូកមាសនេះ អស់រយៈពេល ៣០ឆ្នាំមកហើយ។ គាត់បានដឹង និងធ្លាប់ឮអំពីភ្នំក្បាលរមាសនេះ ដោយសារតែនៅពេលមួយដែលគាត់បានជួបពស់ដ៏ធំមួយនៅតំបន់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទំហំពស់នេះប្រហែលជាប៉ុនដើមត្នោត វាមានសម្បុរខ្មៅរលើប នៅពេលដែលឃើញពស់នេះភ្លាមគាត់រត់យ៉ាងលឿនចូលក្នុងព្រៃតែចៃដន្យអ្វីគាត់បានទាក់ជើងរមៀលចុះទៅក្រោមភ្នំ។ លោកពូរៀបរាប់ដូច្នេះថា គាត់មិនគិតថា គាត់អាចនឹងរស់រានមានជីវិតត្រឡប់ទៅជួបប្រពន្ធកូនវិញទេ ប៉ុន្តែសំណាងណាស់កាលនោះមានលោកតាសច្ចំម្នាក់បានជួយស​​ ង្គ្រោះគាត់ ដោយលើកគាត់ដាក់លើសេះ ហើយនាំចូលទៅក្នុងរូងភ្នំមួយដែលលោកតានោះហៅថា រូងក្បាលរមាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកពូបានសម្រាកនៅក្នុងរូងនោះអស់រយៈពេល ២ថ្ងៃ គាត់ជាសះរបួលទាំងអស់ រួមទាំងជ ម្ងឺប្រចាំកាយរបស់គាត់រាប់ឆ្នាំក៏ត្រូវជាដាច់ដែរ។ លោកតាសច្ចំបាននាំគាត់ចាកចេញពីរូងនោះដោយឲ្យគាត់ជិះលើសេះធំមួយ ហើយអ្នកសច្ចំនោះបានដឹកចេញមកក្រៅ។ នៅក្នុងរូងងងឹតខ្លាំងណាស់ ពិបាកមើលយល់ថា ជាតំបន់ណា ឬនៅទីតាំងណាខ្លាំងណាស់ (លោកពូបានបញ្ជាក់ស្ថានភាពក្នុងរូង)។

ប៉ុន្តែចូលដល់ខាងក្នុងរូង គឺភ្លឺចិញ្ចែងចិញ្ចាច ហើយញ៉ាំអាហារទិព្វ (ដល់ពេលនឹងមានអាហារផុសចេញមក គ្រាន់តែហិតក្លិនក៏បានឆ្អែត)។ ក្រោយចេញពីក្នុងរូងសេះដែលគាត់ជិះនោះបោលលឿនដូចហោះ បន្តិចក្រោយមកក៏មកដល់ភូមិវិញ ឯសេះនោះក៏រលាយបាត់។ លោកពូនិយាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេះនេះចេះនិយាយភាសាមនុស្ស ហើយថែមទាំងដូចជាស្គាល់ផ្ទះគាត់ច្បាស់ទៀតផង។ គាត់រៀបរាប់ថា រូងក្បាលរមាសនេះមិនងាយមាននរណាបានជួបឡើយ។ «ចាប់ពីថ្ងៃនោះមក អ្នកភូមិក៏លែងរុករកអាក្លនទៀត ដោយសារតែម្នាក់ៗរកសោះព្រៃតែមិនឃើញអ្វីទាំងអស់» ប៉ារបស់ខ្ញុំប្រាប់ដូច្នេះ។ ឆ្នាំ១៩៧៥ ពួក ១៧ មេសា មានជ័យជំនះលើរបបលន់ ណុល ដែលស៊ីរូងផ្ទៃក្នុងដោយអំពើបុ ករលួ យ និងបក្សពួកនិយម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដំបូងប្រជាជនអបអរសាទរខ្លាំងណាស់ ប៉ុន្តែក្រោយមកប្រជាជនក៏ដឹងខ្លួនដែលបានជួយដល់ពួកនេះផ្ដួលរលំរបបលន់ ណុល។ ពេលនោះពួកក្អែកខ្មៅចូលពេញស្រុកដើរជម្លៀសប្រជាជនទៅធ្វើស្រែ។ ពីដំបូងប៉ារបស់ខ្ញុំនៅជុំគ្នាជាមួយមីងរបស់គាត់ ប៉ុន្តែក្រោយមកគាត់ក៏ត្រូវបានគេជម្លៀសឲ្យចូលកងយុវជនវិញ ក៏បែកគ្នាទៅ។ ក្រោយថ្ងៃរំដោះប៉ារបស់ខ្ញុំបានជួបជុំគ្រួសារវិញ ហើយអ្នកដែលធ្លាប់ទៅនៅស្រុកភូមិណាក៏ត្រឡប់ទៅរស់នៅទីនោះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយរដ្ឋាភិបាលធ្វើសមាហរណកម្មជាមួយខ្មែរក្រហមបាន ២ឆ្នាំប៉ារបស់ខ្ញុំបានត្រឡប់ទៅរកមីងរបស់គាត់នៅទូកមាស។ គាត់ប្រាប់ថា គាត់បានសួរនាំពីមីងយិន តែគ្មាននរណាដឹងទេ សូម្បីតែមីងរបស់គាត់។ ប៉ុន្តែនៅពេលមួយចៃដន្យអីគាត់ (ប៉ារបស់ខ្ញុំ)បានជួបលោកពូសុខ ដែលមានផ្ទះនៅក្បែរមីងយិន គាត់ប្រាប់ថា «កាលពីថ្ងៃប៉ុលពតជម្លៀសប្រជាជនចេញហ្នឹង គ្រួសាររបស់គាត់ និងអាយិនជាគ្រួសារដែលត្រូវជម្លៀសក្រោយគេបង្អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ចាំបានថា ថ្ងៃនោះគាត់ត្រូវគេ (ប៉ុល ពត) ប្រាប់ឲ្យចាកចេញពីភូមិ តែខណៈនោះគាត់ក្រឡេកក្រោយមិនឃើញអាយិនទេ។ ពួកក្អែកខ្មៅបានដើរចូលទៅផ្ទះអាយិន ប៉ុន្តែនាងមិនព្រមចេញទេ នាងថា នាងនៅចាំកូនរបស់នាងនៅទីនេះចង់ស ម្លា ប់ក៏ស ម្លា ប់ទៅ នាងមិនខ្លា ចទេ។ ក្រោយមកមានរឿងអ្វីតទៀតគាត់មិនបានដឹងទេ ព្រោះគាត់ក៏មិនហ៊ាននៅរង់ចាំមើលយូរដែរ។» ប៉ុន្មានឆ្នាំក្រោយមកទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកស្រុកអ្នកភូមិទូកមាសមួយចំនួនបានឃើញ មីងយិន នៅជីកដំឡូង អ្នកខ្លះថា ឃើញគាត់ដើរចូលក្នុងភ្នំក៏រលាយបាត់។ ការសំខាន់នោះមីងយិនបានរស់នៅជុំកូនរបស់គាត់ ព្រោះពួកអ្នកស្រុកអ្នកភូមិបានយល់សប្តិឃើញជាបន្តបន្ទាប់ ដោយមីងយិនប្រាប់ថា «កុំបារ.ម្ភពីគាត់អី គាត់រស់បានសុខជុំកូនរបស់គាត់ហើយ»។

ក្នុងលោកនេះគ្មានសេចក្ដីស្រឡាញ់ណាស្មើនឹងសេចក្ដីស្រឡាញ់ម្ដាយចំពោះកូនឡើយ ហើយក៏គ្មានសេចក្ដីល្អណាស្មើនឹងការចេះជួយយកអាសាស្រឡាញ់រាប់រកគ្នាដោយស្មោះត្រង់ឡើយ ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមបញ្ចេញមតិនៅខាងក្រោម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​