លាន់សូរប្រាវក៏នាំគ្នារត់ទៅមើល ស្រាប់តែឃើញស្រ្តីម្នាក់ដេកស្ដូកស្ដឹងនៅលើផ្លូវ ចុងក្រោយទើបដឹងថាស្រ្តីនោះបាន…

ស្វាយរៀង៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ត្រីម្នាក់បានស្លា.ប់.ភ្លាមនៅកន្លែងកើតហេតុដោយសារគ្រោះ.ថ្នា.ក់.ចរាចរណ៍មួយរវាងម៉ូតូ និងរថយន្ត នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣ និង១៣៤ ស្ថិតក្នុងភូមិព្រៃសម្ភ័រ,ឃុំសំបួរ,ស្រុកស្វាយទាប,ខេត្តស្វាយរៀង។

មានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៦(ពណ៌ខ្មៅ)ពាក់ផ្លាកលេខស្វាយរៀង ១H-៨៤០៧ បើកបរដោយឈ្មោះ អិន សារ៉ួន ភេទស្រី អាយុ៦២ឆ្នាំ មុខរបរកសិករ សញ្ជាតិខ្មែរ រស់នៅភូមិព្រៃសម្ភ័រ,ឃុំសំបួរ,ស្រុកស្វាយទាប,ខេត្តស្វាយរៀង

ស្លា.ប់.នៅកន្លែងកើតហេតុ(ពាក់មួកសុវត្ថិភាព )ទិសដៅពីខាងលិចទៅខាងកើត រួចបត់មកដល់កន្លែងកើតហេតុត្រូវរថយន្តម៉ាក ហ៊ីយាន់ដាយ លីបេរ៉ូ(HYUNDAI LIBERO)ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ ២AL-៧៦៤១ បុ.ក.ចំពីមុខក្នុងទិសដៅផ្ទុយគ្នាពីខាងកើតទៅខាងលិច បើកបរដោយឈ្មោះ អេង ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិព្រៃទំពួង,ឃុំពើក,ស្រុកអង្គស្នួល,ខេត្តកណ្តាល(គ្មានរបួ.ស.ស្នាម)។

ករណីនេះ.សា.ក.ស.ព.បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នកបើកបររថយន្តបានត្រូវឃា.ត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីសាកសួរចម្លើយចំពោះមធ្យោបាយទាំងពីរគ្រឿង(រថយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់)យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕ប្រភព៖JTV News