រន្ធត់ណាស់! រថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងបើកចុះចំណោតក្រឡា ប់ផ្ងារជើង បណ្ដាលឲ្យអ្នកបើកបរ…

ខេត្តកោះកុង៖ រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ដឹកស៊ីម៉ងត៍ បានក្រឡាប់កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៤៨ ម្តុំចំណោតតាតៃចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ស្ថិតក្នុងភូមិអន្លង់វ៉ាក់,ឃុំតាតៃក្រោម,ស្រុកកោះកុង,ខេត្តកោះកុង។

សមត្ថកិច្ចនគរបាលខេត្តកោះកុងបញ្ជាក់ថា រថយន្តម៉ាក CONCH ក្បាលរថយន្ត ពាក់ផ្លាកលេខភ្នំពេញ៣E.៤៦០៧ និងរុឺម៉កសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ ៤A.៥២២០បើកបរដឹកសុីម៉ង់ត៍ ទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង បានក្រឡា.ប់.ពេលចុះចំណោតបណ្តាលឲ្យអ្នកបើកបររថយន្តឈ្មោះពៅ ពន្លឺ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រ.ង.របួ.ស.ធ្ង.ន់បា.ក់.ជើងខាងស្តាំ។ ក្រោយកេីតហេតុ សមត្ថកិច្ចបានជួយសង្រ្គោះអ្នករបួ.សនិងបានបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំណែករថយន្តរងការខូចខាតកម្រិតធ្ងន់៕ប្រភព៖Huy Bunleng News