ថាមែនៗ!!! ទ្រាំមិនបាន អ្នកស្រី ស្រី អូន ចេញមុខបកស្រាយ​ រឿងដែល….

ក្រុមហ៊ុន សម្រស់ធម្មជាតិ សូមជូនដំណឹងដល់សាធារណជន និងបណ្តាសារព័ត៏មាន ឲ្យបានជ្រាបថា កន្លងមកមានសារព័ត៏មានមួយចំនួនបានឆ្លៀតឱកាសផ្សព្វផ្សាយព័ត៏មានបំផ្លើសក្នុងគោលបំណងកេងយកផលប្រយោជន៍ថា ផលិតផលបំប៉ន សុខភាព Coosea Premium Spirulina របស់ក្រុមហ៊ុន

សម្រស់ធម្មជាតិឯ.ក បានប្រើប្រាស់ពាក្យភូតកុហក បំភាន់ បោកបញ្ឆោតដល់សាធារណជន អំពីគុណភាពផលិតផលហើយត្រូវក្រសួងពាណិជ្ជកម្មប្តឹង ដោយសម្អាងលើលិខិតលេខ ០០៧២ ព.ណ អ.កបប ចុះថ្ងៃទី១៣ ខែកមរា ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម។ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក សូម

ជម្រាបសធារណជន និងបណ្តាសារព័ត៏មានទាំងអស់មេត្តាជ្រាបថា លិខិតដែលចេញដោយក្រសួងពាណិជ្ជកម្មនេះ ជាលិខិតដែលមានក្របខណ្ឌគតិយុត្តិចាលិខិតរដ្ឋបាលសម្រាប់ស្នើសុំសហការចំពោះការត្រួតពិនិត្យគុណភាព និងឯកសារផលិតផលរវាងក្រសួង សុខាភិបាល និងក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ ។

ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក ក៏បានទៅបំភ្លឺនិងសហការផ្តល់ព័ត៏មាន ក៏ដូចជាផ្តល់ឯកសារពាក់ព័ន្ធនានា​ជូនក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលតាំងពីខែមករា ឆ្នាំ២០២១ រួចរាល់ហើយ។សូមបញ្ជាក់ថា ផលិតផលបំប៉នសុខភាព Coosea Premium Spirulina របស់ក្រុមហ៊ុន សម្រស់ធម្មជាតិ

ឯ.ក ទទួលបានវិញ្ញាបត្របញ្ជិកាឱសថ បំប៉នសុខភាព ដែលចេញដោយក្រសួងសុខាភិបាលដែលមានបញ្ជិកាលេខ CAM N0253-IH-18 ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាសារព័ត៏មានទាំងអស់ជ្រាប កុំមានការភាន់ច្រឡំតាមការផ្សព្វផ្សាយមិនពិត

ដែលមានចេតនាបង្កាច់បង្ខូច ឬ ក៏ភាន់ច្រលំ មកលើក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក បន្តទៅទៀត។ក្រុមហ៊ុនសម្រស់ធម្មជាតិ ឯ.ក សូមគោរពជូនអតិថិជនមេត្តាជ្រាបថា ពេលទិញផលិតផល សូមកុំភ្លេចរកមើលលេខបញ្ជិកាដែលនៅលើសំបកកំប៉ុងផលិតផលស្រាប់ បើមិនឃើញមានលេខបញ្ជិកាទេ សូមអតិថិជនកុំទិញឲ្យសោះ៕