ឃើញ ប៉ូលិស ច្រើនពេញផ្លូវ តិចនាំគ្នាភ័យ! តាមពិតពួកគាត់នាំគ្នាធ្វើរឿងមួយនេះសោះ…

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​ វេលា​ម៉ោង​១៤:០០នាទី ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីមស្នងការរងចុះដឹកនាំត្រួតពិនិ ត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបា លខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ផុន សាលីម នាយការិយាល័យសរុប បានអញ្ជេីញចុះចែកម៉ាស់​

ចំនួន២៥០០ ម៉ាស់ ជូនប្រជាពលរដ្ឋ​​ ដែលធ្វើដំណើរឆ្ល ងកាត់ចំណុចស្តុបស្តុបផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី និងក្នុងភូមិសាស្ត្រសង្កាត់ទាំង៦ ដេីម្បីចូលរួមប ង្ការ​ និងទ ប់ស្កាត់មេ រោ គកូវី ដ-១៩​។