បន្ទាន់! រកឃើញមនុស្ស ៤១ នាក់ ពា ក់ព័ ន្ធជាមួយមន្ត្រីនគរបា លជាតិម្នាក់ដែលឆ្ល ងកូវី ដ១៩

ស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់ ឈ្មោះ ល.ស.ផ អាយុ ៣៥ ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex បានតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាប់បានទៅចូលរូម

ពិធីមង្គលការនៅខេត្តព្រៃវែង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ។ ដោយនៅពេលនេះអាជ្ញាធរខេត្តព្រៃវែង បានរកឃើញមនុស្សពាក់ព័ន្ធផ្ទាល់ ១១ នាក់ មិនផ្ទាល់

២៧ នាក់ យកទៅធ្វើចត្តាឡីស័ក។ ដោយឡែកពាក់ព័ន្ធប្រយោលផ្សេងទៀត កំពុងស្រាវជ្រាវរកបន្ត ។ ម្ចាស់ដើមការឈ្មោះ ស៉ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមាន

ភ្ញៀវចូលរួមក្នុងពិធីការ ចំនួន ៨០០ នាក់។ សូមបញ្ជាក់ថា ស្ត្រីខាងលើជាមន្ត្រីនគរបាលថ្នាក់ជាតិ បានចូលរួម មង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុក

កំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ។ ស្ត្រីអ្នកជំងឺធ្វើដំណើរពីភ្នំពេញដល់រោងការនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ដោយមានអ្នករួមដំណើរចំនួន ៤ នាក់សរុប

៥ នាក់ ។ ដោយឡែក បើតាមការអះអាងរបស់ម្ចាស់ផ្ទះថាអ្នកទាំង ៥នាក់នោះ មិនបានទៅចូលរួមពិសាអាហារ នៅក្នុងរោងការទេ គឺហូបអាហារនៅតុក្រៅរោងការ (នៅផ្ទះការ) ដោយគ្មានអ្នកណាចូលរួមទុកអាហារក្រៅពីពួកគាត់ ៥ នាក់នោះទេ ៕