បន្ទាន់!! រកឃើញស្ត្រីជាមន្ត្រីនគរបាលជាតិម្នាក់បានឆ្ល ងកូវី ដ១៩ ធ្លាប់ទៅហូបការនៅខេត្តព្រៃវែង ដោយមានភ្ញៀវចូលរួម៨០០នាក់…

(ព្រៃវែង)៖ មនុស្ស៤១ នាក់ និងអ្នកដែលពា ក់ព័ន្ធដោយប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង យកសំណាកទៅពិនិ ត្យ និងធ្វើចត្តាឡីស័កដាក់នៅដា ច់ដោយឡែក ក្នុងករណីពា ក់ព័ន្ធនឹងស្ត្រីជានគរបា លជាតិម្នាក់ ឆ្ល ងកូវី ដ១៩ ដែលបានមកចូលរួមមង្គ លការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង

ឃុំជាច,ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា តាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញថា មានស្ត្រីម្នាក់ឈ្មោះ ល.ស.ផ អាយុ ៣៥ ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex

តេស្តវិជ្ជមានកូវី ដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបា ល នៅមជ្ឈមណ្ឌលជាតិប្រឆាំ ងរោ គរបេ ង រាជធានីភ្នំពេញ។ លោកបានបន្តថា ស្ត្រីរូបនេះនឹងមិត្តភក្កិបីនាក់ បានមកចូលរួមមង្គលការនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០ នាទីរសៀល។

នៅចំពោះមុខ អាជ្ញាធរបានចុះស្រា វជ្រាវ និងចា ត់វិធានការចំពោះអ្នកដែលពា ក់ព័ន្ធដោយផ្ទាល់ ចំនួន១៤ នាក់ ធ្វើចត្តាឡីស័កយកសំណាកទៅពិនិត្យ និងមិនផ្ទាល់២៧ នាក់ រួមទាំងអ្នកពា ក់ព័ន្ធដោយប្រយោលផ្សេងទៀត ណែនាំនៅដាច់ដោយឡែក និងបន្តស្រា វជ្រាវ។

ម្យ៉ាងទៀតដោយម្ដាយ និងម្ចាស់ពិធីមង្គលការជាគ្រូបង្រៀន និងគ្រប់វត្តមានគ្រូនៅសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង ដែលបានចូលបង្រៀនសិស្សបន្ទាប់ពីមង្គលការកូនផងនោះ ទើបអាជ្ញាធរខេត្តសម្រេចផ្អាកការសិក្សាមួយរយៈខ្លី ដើម្បីគ្រប់គ្រងសភាពការណ៍។

បើតាមរបាយកា រណ៍របស់សមត្ថកិ ច្ចនគរបា លស្រុកកំចាយមារ បានឲ្យដឹងថា អ្នកជំ ងឺម្នាក់នេះដែលមានប្តីជនជាតិចិន មានទីលំនៅអគារ Skyline ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតជាបានមកចូលរួមក្នុងពិធី មង្គលការនៅភូមិទួលសង្កែទទឹងឃុំជាច ស្រុកកំចាយមារកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ពិតមែន។

ម្ចាស់ដើមការឈ្មោះ ស៉ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន៨០០ នាក់។ អ្នកជំ ងឺបានមកពីភ្នំពេញដល់រោងការនៅវេលាម៉ោង ១២ថ្ងៃត្រង់ ដោយមានអ្នករួមដំណើរចំនួន ៤នាក់សរុប ៥នាក់ ប៉ុន្តែតាមការអះអាងរបស់ម្ចាស់ផ្ទះថាអ្នកទាំង ៥នាក់នោះ មិនបានទៅចូលរួមពិសាអាហារ នៅក្នុងរោងការទេ គឺហូបអាហារនៅតុក្រៅរោងការ (នៅផ្ទះការ) ដោយគ្មានអ្នកណាចូលរួមទុកអាហារក្រៅពីពួកគាត់ ៥នាក់នោះទេ។

យ៉ាងនេះក្តីអ្នកទាំង ៥នាក់ ក្រៅពីអង្គុយនៅតុបាយ គឺពួកគាត់ក៏បានចេញចូលក្នុងបន្ទប់អនាម័យផងដែរ ដូច្នេះមិនដឹងថា តើអ្នកណាខ្លះបានប្រើប្រាស់បន្ទប់អនាម័យនោះក្រៅពីពួកគាត់ និងម្ចាស់ផ្ទះទាំងបីនាក់ និងអ្នកណាខ្លះដែលបានមកដល់ប៉ះពាល់តុ និងចានអាហាររបស់ពួកគាត់ក្រោយពេលពួកគាត់ចេញទៅវិញ នៅវេលាម៉ោង ៤រសៀលជាងនោះដែរ៕