ប្រពៃណាស់! លោកស្រី ទ្រី ដាណា នៅពេលឃើញ តារាសម្តែងជើងចាស់ រ៉េត រ៉ូស បានបួសសមាធិនៅលើភ្នំ ក៏និយាយបែបនេះថា…
ប្រិយមិត្កក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំប្រាកដជាស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។
សព្វថ្ងៃនេះ លោកស្រីជាថៅកែហាងលក់មាស ពេជ្រ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុ ក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។
ក្នុងនោះដែរ ក្រោយពីឃើញ តារាសម្តែងជើង ចាស់រ៉េត រ៉ូស បានបួ សសមាធិនៅលើភ្នំដងរែកខេត្តព្រះវិហារ ស្រាប់តែលោកស្រី ទ្រី ដាណា និយាយបែបនេះថា “ឃើញហើយ អាណិតតារាសម្ដែងជើងចាស់អ្នកមីង រ៉េត រ៉ូស ល្បីថាទៅបួស ដោយសារគ្មានអ្នកហៅសម្ដែងដូចមុន កាលមុន លឺថាគេជួយច្រើន
ចំពោះតារាសម្ដែងចាស់ៗ ដូចជាអ្នកមីង ញឹម សុខា ដែលជាតារាសម្ដែងជើងចាស់មួយរូបដែរ ធ្លាក់ខ្លួនទៅលាងចានឱ្យគេ ខ្ញុំជួយបាន ១០០០ ដុល្លារ។ ក្រោយមក ល្បីថាគេជួយច្រើន នាងខ្ញុំក៏មិនចាប់អារម្មណ៍ដែរ។ ទើបពេលនេះ ឃើញព័ត៌មានថា គាត់ទៅបួ ស ដោយសារជីវភាពកាន់តែដុនដាប ឯអ្នកហៅថតក៏លែងមាន។ នាងខ្ញុំនឹងជួបអ្នកមីង ជួយអ្នកមីង តាមលទ្ធភាពនៅពេលឆាប់ៗនេះ”។
គួរបញ្ជាក់ផងដែរថា អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េត រ៉ូស បានទទួលឱកាសថតសម្តែងជាច្រើនរឿង បន្ទាប់ពីផលិតករមើលឃើញអំពី ទេពកោសល្យដ៍បុិនប្រសព្វរបស់អ្នកស្រី។ ហើយ
គ្រប់ការសម្តែងតាម ផលិតកម្មឃើញថា អ្នកស្រីនៅតែមានទីផ្សារមិនអន់ជាងតួក្មេងៗប៉ុន្មានឡើយ។ រីឯការបួ សរៀនធម៌នេះ ក៏ត្រូវបានបង្ហើបថាជិតដល់ថ្ងៃបិ ទបញ្ច ប់ ។ អ្នកស្រីនឹងវិលមកកាន់ ការសម្តែងអោយបានខ្លាំងដូចពីមុនឡើងវិញ៕