បុរសម្នាក់បានបបួលមិត្តភក្ដិ៣ទៅ៤នាក់ទៅផឹកស៊ីដើម្បីសប្បាយ តែមិនសប្បាយបែរក្លាយជារឿងដ៏ក្រៀមក្រំ ព្រោះតែ…

កណ្ដាល៖ ករណីល ង់ទឹកចំណុចភូមិកោះប្រាក់,ឃុំភូមិធំ,ស្រុកកៀនស្វាយ,ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ ជនរ ង គ្រោះឈ្មោះ ឈួន គន្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងពុម្ព មានលំនៅភូមិដូនស,ឃុំគគីរ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។ ជនរ ង គ្រោះរួមនឹងមិត្តភក្ដិ០៣ទៅ០៤នាក់ បាននាំគ្នាមកផឹកស៊ីនៅហាងស្ទឹងគគីរ១៦៨ នៅលើកញ្ចុះបណ្តែតទឹក ស្ថិតនៅភូមិកោះប្រាក់,ឃុំភូមិធំ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។

ដោយនាំគ្នាផឹកស៊ីតាំងមកពីម៉ោងប្រមាណ២និង១០នាទី រហូតដល់ម៉ោង៤និង៣០នាទី ជនរ ង គ្រោះឈ្មោះ ឈួន គន្ធី ភេទប្រុស បានបបួលឈ្មោះ ណម ឆាន(ហៅ ឌី)ភេទប្រុស មានលំនៅភូមិតារាបដូនស,ឃុំគគីរ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល ចុះហែលទឹកលេងដោយជនរ ង គ្រោះបានហែលទឹកទៅខាងទឹកជ្រៅ ឯឈ្មោះ ណម ឆាន(ហៅឌី)នៅហែលទឹករាក់ៗជិតកញ្ចុះបណ្តែតទឹក

ហើយក្រឡេចរកមើលជនរ ង គ្រោះដែលហែលទៅខាងទឹកជ្រៅម្តងទៀតតែមិនឃើញ ដោយមានការសង្ស័ យថាល ង់ទឹកឈ្មោះ ណម ឆាន(ហៅឌី)បានជ្រមុជទឹករកជនរ ង​ គ្រោះ០២ទៅ០៣ដងដែរតែរកមិនឃើញហើយបានឡើងពីទឹកមកវិញ និងបបួលមិត្តភក្តិដែលផឹកស៊ីជាមួយគ្នាដើររកតាមកញ្ចុះបណ្តែតទឹក ព្រោះមុនពេលជនរ ង​គ្រោះល ង់ទឹកបានប្រាប់ថា អញហែលទៅរកមិត្តភក្តិនៅកញ្ចុះខាងត្រើយម្ខាង។

លុះដល់ម៉ោងម៉ោង៧និង១០នាទី ថ្ងៃ/ខែ/ឆ្នាំដដែរទើបមានប្រជាពលរដ្ឋរាយការណ៍ថាមានមនុស្សល ង់ទឹកខ្ពបកោះប្រាក់ពេលនោះកម្លាំងប៉ុស្តិ៍ រួមនឹងប្រជាការពារ និងលោកនាយផ្នែកពិនិត្យហេតុបានចុះមកដល់កន្លែងកើតហេតុ តែជនរ ង គ្រោះដែលលង់ទឹកនោះមិនទាន់រកឃើញនៅឡើយ។

លុះដល់ព្រឹកថ្ងៃ២២ ខែកុម្ភ: ឆ្នាំ២០២១ ម៉ោង៩និង៣៤នាទី ក្រុមការងារនិងសាច់ញាតិបានរុករកឃើញស ពដែលលង់ទឹកនោះឃើញរួចដឹកស ពនោះមកផ្ទះ នៅចំណុចភូមិដូនស,ឃុំគគីរ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។ ក្រោយពិនិត្យស ពរួចជំនាញនិងពេទ្យពិនិត្យឃើញថា ជនរ ង គ្រោះពិតជាបានស្លា ប់ដោយល ង់ទឹកពិតប្រាកដមែនស ពត្រូវបានជំនាញស្រុកប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រភព៖JTV News