ស្លុតចិត្ត! ប្រពន្ធស្រែកយំស្ទើរសន្លប់ ក្រោយពេលប្ដីជាទីស្រលាញ់បានស្លាប់មួយរំពេច ដោយសារ…

ភ្នំពេញ៖ (ព័ត៌មានបឋម)នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ករណីគ្រោះ ថ្នា ក់ចរាចរណ៍មួយកើតឡើងរថយន្តបត់ឆ្លងផ្លូវត្រូវម៉ូតូ១គ្រឿងបើកបុ កពេញទំហឹ ង បណ្តាលឲ្យបុរសម្នាក់ស្លា ប់ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ។ ជនរ ង គ្រោះឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជន ស្នាក់នៅបុរីពិភពថ្មីកំបូល។

នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-7044 បានបើកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជើងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 1HI-2612 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលបុ ករថយន្តខាងលើពេញទំហឹ ង ម្ចាស់ម៉ូតូបានដួ លបោ​ កក្បាល និងថ្នល់រ ងរបួ សធ្ង ន់ ហើយត្រូវបានរថយន្តរបស់មន្ទីរពេទ្យសួគ៌ាដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែជនរ ង គ្រោះបានដា ច់ខ្យល់ស្លា ប់ក្នុងមន្ទីរពេទ្យតែម្ដង។ សា ក ស ពជនរ ង គ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រភព៖JTV News