យល់យ៉ាងណាដែរ? Tanya ចេញមុខគាំទ្រ ប្រពន្ធដើម ថែមទាំងបានពោលមួយឃ្លាសែនមានន័យនេះថា…

ថ្មីៗនេះ នៅលើបណ្ដាញសង្គមក្នុងប្រទេសថៃ បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីឃើញវីដេអូស្រ្តីជាម្ដាយបានទៅវ៉ៃទះតប់កូនប្រុសខ្លួនឯងដល់រោងការ បន្ទាប់ពីលួចក្បត់ចិត្តកូនប្រសា ទៅរៀបការប្រពន្ធថ្មី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេញបណ្ដាញសង្គម ។

ជុំវិញរឿងរ៉ាវនេះ បានធ្វើឱ្យមហាជនមានការស្ងើចគ្រប់គ្រប់គ្នាចំពោះទឹកចិត្តម្ដាយក្មេក ព្រមទាំងស្រងាកចិត្តដូចគ្នាដែលឃើញបុរសជាប្ដីនោះទៅលួចរៀបការប្រពន្ធថ្មីទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើមផង ។

ដោយឡែក ងាកទៅមើលតារាសម្ដែងស្រីនាង Tanya ឯណោះវិញ បន្ទាប់បានឃើញរឿងរ៉ាវដ៏ហួសចិត្តនេះបានកើតឡើងចំពោះប្រពន្ធដើមដូចនេះ នាងក៏បានចេញមកបង្ហោះសារផ្ដល់កម្លាំងចិត្តដល់ប្រពន្ធដើមដោយនិយាយថា «សូមជាកម្លាំងចិត្តឱ្យប្អូនស្រី និង ក្រុមគ្រួសារផងណា ស៊ូៗណាអូន ជីវិតពិតមិនដូចក្នុងរឿងកុនទេ វាពិបាកជាង គាំទ្រធីមប្រពន្ធដើមជាប្រពន្ធលំដាប់លេខ ១ ជានិច្ច»។

ក្រោយពីឃើញសារបង្ហោះផ្ដល់កម្លាំងចិត្តរបស់តារាសម្ដែងស្រីនាង Tanya ខាងលើរួចមក ក្នុងនោះដែរគេក៏ឃើញសាមីខ្លួនជាប្រពន្ធដើមមានរឿងរ៉ាវថ្ងៃមុននោះបានចេញមកបង្ហោះសាររំភើប និង អរគុណយ៉ាងខ្លាំងសម្រាប់ពាក្យលើកទឹកចិត្តពីតារាស្រីនាង Tanya ដោយនាងបានសរសេរថា «អរគុណច្រើនបងស្រី Tanya មិននឹកស្មានថាលើកទីមួយ នៃជីវិតទទួលបានពាក្យផ្ដល់កម្លាំងចិត្តពីកំពូលតារាដួងចិត្តរបស់ខ្លួនដូចនេះសោះ #Team ប្រពន្ធដើម »។

យ៉ាងណាមិញ មិនត្រឹមតែប៉ុណ្ណោះសម្រាប់មហាជនដែលបានដឹងរឿងរ៉ាវនេះ ក៏បានបញ្ចេញមតិសម្ដែងការគាំទ្រជាច្រើនផងដែរ ទៅកាន់ស្ត្រីដែលជាប្រពន្ធដើមនោះ មិនខុសពីតារាស្រីដ៏ល្បីខាងលើដែរ ៕