បន្ទាន់!! ដឹងហើយឆាប់ទៅភ្លាម ក្រសួងអំពាវនាវឲ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំង​​ ប្រញាប់ទៅធ្វើតេស្តរកកូវីដ

នៅព្រឹកថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ពីទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានបិទ្ធជាបណ្តោះអាសន្ន ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ អ្នករត់ឡាន Taxi និង អ្នករត់កង់បី Pass App ម៉ូតូឌុប ទាំងអស់ ដែលបានដឹកភ្ញៀវទៅកាន់ ទីតាំងទាំង២៣ នេះ សូមប្រញាប់ទៅធ្វើតេ ស្តកូវីដ ១៩ នៅស្តាតអូឡាំពិក វេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ជាមួយគ្នានោះ ក្រសួងសុខាភិបាល ក៏សូមអំពាវនាវដល់ អ្នកដែលរកឃើញឆ្ល ងកូវីដ១៩ ចំនួន ២៣ កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពា ល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្ល ងកូវីដ១៩ ថ្មីចំនួន៣៥ នាក់ ក្នុងនោះមាន ៣១ នាក់ ជាករណីឆ្ល ងចូលសហ គមន៍ ដែលពាក់ព័ ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ” និង ៤ នាក់ទៀត អ្នកដំណើរមកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក៏មានករណីជាសះស្បើយចំនួន ២ នាក់ផងដែរ៕