ថ្ងៃនេះ ជំទាវ ស៊ន សៀវម៉ី និងគូដណ្ដឹង សម្រេច ចិត្ត សែ ន ព្រេន តិចតួច ដោយសារតែ…

ភ្នំពេញ៖ កីឡាកា​​រិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី ដែលមួយរយៈ​មុនទើបតែទទួលបា​​នងារជាលោកជំទាវ ក្រោ យក្ដោបបានតំណែង​​​​​ជាជំនួយការផ្ទាល់របស់ប្រធានព្រឹ​​ទ្ធសភា បានសម្រេចចិត្តសែនព្រេ​​នបន្តិចបន្ទួតជាមួយនឹងលោក កែវ ដេវីត ដែលជាគូដណ្ដឹងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២​១ នេះហើយ ។

ជាការពិត ពិធីសែនព្រេនរបស់លោកជំទាវ ស៊ន សៀវម៉ី និង គូដណ្ដឹង បានប្រារព្ធឡើងត្រឹមតែអញ្ជើញញាតិមិត្ត បងប្អូន ស្និទ្ធស្នាលប៉ុន្មាននាក់ចូលរួមដឹងឮប៉ុណ្ណោះ រង់ចាំឱកាសល្អម​កដល់នឹងមានរៀបចំពិ​​ធីធំដុំស្របតាមប្រពៃណី ព្រោះបច្ចុប្បន្នកម្ពុជាកំពុង​រងការ រី​ ក រា ត ត្បា តជាសហគមន៍លើកទី ៣ នៃ វី រុ ស កូ វី ដ-១៩ ។

ដ្បិតថាពិធីពិសេសរបស់កីឡាការិនីជម្រើសជាតិដ៏ឆ្នើម ស៊ន សៀវម៉ី និង គូដណ្ដឹង មិនបានរៀបចំឡើងធំដុំ និង មិនបានអញ្​​ជើញភ្ញៀវកិត្តិយសចូលរួ​​មច្រើនកុះករក៏ពិតមែន ប៉ុន្ដែក្នុងនោះគេក៏ឃើញមានមហាជន​ជាច្រើនបានផ្ញើសារជូនពរដល់អ្នកទាំងពីរឱ្យស្រឡាញ់ ផ្អែមល្ហែមជាមួយគ្នារហូតទៅ ៕