បន្ទាន់!!​ រកឃើញ​អ្នកជំ ងឺកូវីដម្នាក់បានទៅ​ទិញអីវ៉ាន់នៅផ្សារអ៊ីអន១…

(រាជធានីភ្នំពេញ)៖ ក្រោយពេលមានស្រ្ដីម្នាក់ឆ្ល ងជំ ងឺកូវីដ១៩ នោះមក ប្រធានអនុគណៈកម្មការស្រា វជ្រាវ និងតាមដានអ្នកសង័្ស យកូវីដ បានស្នើសុំទៅអគ្គនាយកផ្សារអ៊ីអន១ ឲ្យជួយសហការ និងតាមដានអ្នកពា ក់ព័ន្ធនឹងអ្នកជំ ងឺ នៅក្នុងផ្សារអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខា ដោយលោកឧត្ដមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានអនុគណៈកម្មការស្រា វជ្រាវ ផ្ញើជូនលោក Tsuboyo Masayuki អគ្គនាយកក្រុមហ៊ុន AEON Mall (Cambodia) Co.Ltd រាជធានីភ្នំពេញ។

មានខ្លឹមសារថា មានអ្នកជំ ងឺកូវីដ១៩ ម្នាក់ ឈ្មោះ Zhan Juan ភេទស្រី អាយុ ៣១ ឆ្នាំ បានបញ្ជាក់ថា គាត់បានទៅទិញសម្ភារ និងម្ហូបអាហារ នៅក្នុងផ្សារខាងលើ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ។

ដោយសារតែករ ណីនេះ ទើបប្រធានអនុគណៈកម្មការស្រា វជ្រាវ សុំឲ្យអគ្គនាយកជួយសហ ការ និងតាមដានអ្នកពា ក់ព័ ន្ធនឹងអ្នកជំ ងឺខាងលើនេះ។