ជំងឺនេះមិនអាចមើលស្រាលបានទេ! បុរសម្នាក់បានស្លាប់ចោលគ្រួសារ ដោយសារជំងឺប្រភេទនេះ…

ខេត្តតាកែវ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានដំណឹងដ៏សោកសៅមួយ ដោយបុរសម្នាក់បានទទួលមរណភាព ដោយសារជំ ងឺរលាកក្រពះពោះវៀនធំ៕ នេះបើយោងទៅតាមផេកសារព័ត៌មានមួយបានបង្ហោះថា «នៅវេលាម៉ោង៤.៥៧នាទីរសៀល នាថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១

លោក ហុិន ស៊ា អាយុ៤៥ឆ្នាំ នៅភូមិធ្លកយុល,ឃុំពន្លៃ,ស្រុកអង្គរបូរី,ខេត្តតាកែវ ត្រូវជាបងប្អូនជីដូនមួយខ្ញុំបានទទួលមរណ:ភាពចោលយើងខ្ញុំទាំងអស់គ្នាហើយ ដោយជំ ងឺរលាក ក្រពះពោះវៀនធំ ។សូមបងទៅអោយបានសុខចុះ ជាតិក្រោយកុំអោយអភ័ព្វដូចជាតិនេះ បើមានពិតមែនសូមធ្វើជាបងប្អូនល្អនិងគ្នាបន្តទៀត»៕ប្រភព៖អ្នកសារព័ត៌មាន ប្រចាំខេត្តតាកែវ