សូមប្រុងប្រយ័ត្ន! ក្មេងស្រីបានរងរបួសភ្លើងឆេះរូលពេញខ្លួន ដោយសារតែលេងប៉េងប៉ោងប្រភេទនេះ…

ព័ត៌មានបឋម៖ បងប្អូនមួយចំនួនប្រហែលជាធ្លាប់បានដឹងខ្លះរួចមកហើយ អំពីរឿងរ៉ាវមួយនេះព្រោះវាធ្លាប់កើតមានជារឿយៗទៅលើកុមារដែលចូលចិត្តលេងប៉េងប៉ោងដែលបញ្ចូលហ្គាស់។ ហើយជាក់ស្ដែងនៅថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២១ នេះ រឿងរ៉ាវបែបនេះក៏បានកើតឡើងលើក្មេងស្រីម្នាក់ ដែលប៉េងប៉ោងដែលនាងលេងបានផ្ទុះ ចេញភ្លើង និងឆាបឆេះ ខ្លួនប្រាណ មុខ និងសក់របស់ក្មេងរ ង គ្រោះ។

ជាមួយគ្នានេះផងដែរម្ដាយរបស់ក្មេងរ ង គ្រោះក៏បានបង្ហោះនូវសារមួយយ៉ាងដូច្នេះថា «បងប្អូននៅក្នុង Facebookទាំងអស់គ្នាបេីស្រលាញ់កូនៗសុំកុំទិញប៉េតប៉ោងនេះឲ្យកូនលេងឱ្យសោះពីព្រោះថ្ងៃនេះកូនខ្ញុំមានគ្រោះ ថ្នា ក់ដោយសារប៉េតប៉ោងនេះនៅសុខៗបានផ្ទុះ ចេញភ្លើងធ្វើឲ្យឆេះ មុខ,ឆេះ មាត់,ឆេះ សក់ នៅពេលដែលគាត់កំពុងតែលេងវា (ដូច្នេះបេីស្រឡាញ់កូនៗសុំកុំទិញឱ្យកូនលេងឱ្យសោះ)😥😥»៕