កុំឲ្យចេះតែឆ្ងល់ច្រើនពេក ពេលនេះមូលហេតុបានលាតត្រដាងហើយ អំពីរឿងរ៉ាវរបស់ក្រុមស្រ្តីកុលសម្ព័ន្ធមួយដែលពាក់កងលើ.ក…
បើយោងតាមការបង្ហោះចែកចាយទាក់ទងទៅនឹងកុលសម្ព័ន្ធ Kayan តែងតែមានចម្ងល់ស្រដៀងៗគ្នាថា ហេតុអ្វីបានជាស្ត្រីកុលសម្ព័ន្ធនេះស៊ូលំបាកពាក់កងនៅនឹង-ក ?ក្រុមកុលសម្ព័ន្ធ Kayan រស់នៅតាមតាមព្រំដែនមីយ៉ាន់ម៉ា និង ថៃ ។បើយោងតាមប្រភពគេដឹងថាមនុស្សស្រីកុលសម្ព័ន្ធ Kayan ត្រូវតែពាក់កង-ក ចាប់ពីអាយុ ៥ ឆ្នាំឡើង ហើយក៏បានកំណត់ចំនួនកងទៅតាមវ័យផងដែរ ដោយកងទាំងនេះអាចមានទម្ងន់រហូតដល់១០ គីឡូក្រាមឯណោះ តែអ្នកពាក់បានប្រាប់ថាវាមិនបានបង្កការលំបាកដល់ពួកគេនោះទេព្រោះតែជាទម្លាប់របស់ពួកគេទៅហើយ។
តាមប្រភពដដែលបានឱ្យដឹងថា ក្រុមកុលសម្ព័ន្ធនេះជឿថាដើម្បីការពារស្ត្រីពីការប្រមាញ់របស់សត្វខ្លា ដែលតែងតែខាំ-ក លើសត្វដែលវាប្រមាញ់។ ចំណែកអ្នកខ្លះទៀតថាគឺ ដើម្បីភាពស្រស់ស្អាតរបស់ស្ត្រី និងខ្លះថាដើម្បីធ្វើឱ្យស្ត្រីបាត់បង់ភាពទាក់ទាញ ហើយមិនត្រូវក្រុមកុលសម្ព័ន្ធផ្សេងចាប់ខ្លួនជាដើម។
តោះទៅស្តាប់សម្តីរបស់របស់ក្រុមកុលសម្ព័ន្ធនេះយល់ថាកងពាក់កជាគ្រឿងលម្អ និងជាអត្តសញ្ញាណរបស់ពួកគេ។ យ៉ាងណាមិញក្រោយពីការសិក្សាលម្អិត រកមូលហេតុជាក់លាក់ដើម្បីឱ្យប្រាកដថា មនុស្សស្រីកុលសម្ព័ន្ធ Kayan ពាក់កង-ក ដើម្បីការពារខ្លួន ឬគ្រាន់តែប្រើវាដើម្បីជាគ្រឿងលម្អកាយ តែធ្វើឲ្យអ្នករាល់គ្នាលើបណ្តាញសង្គមនាំគ្នាងើយឆ្ងល់ជាខ្លាំង៕