ពុទ្ធោ! រន្ធត់ចិត្តណាស់! ម្ដាយយំស្ទើរសន្លប់ ក្រោយពីកូនជាទីស្រលាញ់ពីរនាក់បានស្លាប់មួយរំពេច ដោយសារ…

ភ្នំពេញ៖ ករណីក្មេងប្រុសស្រី២នាក់បងប្អូនបង្កើតល ង់ទឹកស្លា ប់យ៉ាងអាណោចអាធ័ម ម្ដាយស្រែកទ្រហ៊ោយំគួរឲ្យអាណិត បងប្អូនប្រជាពលរដ្ឋមានការរន្ធត់តក់ស្លុត ពេលដែលក្មេងប្រុសស្រីបងប្អូនបង្កើតល ង់ទឹកស្លា ប់ក្នុងពេលតែមួយ។ បើតាមប្រភពបងប្អូនប្រជាពលរដ្ឋ និងម្តាយបង្កើតក្មេងបានប្រាប់ថាមុនពេលក្មេងទាំងពីរនេះស្លា ប់ បាននាំគ្នាពីរនាក់បងប្អូនទៅលេងកន្លែងដីដែលកំពុងមានទំនាស់ និងកំពុងសាងសង់អភិវឌ្ឍន៍ ទីតាំងនោះដោយមិនមានការហ៊ុមព័ទ្ធរបងឲ្យបានរៀបរយ ទើបបណ្ដាលអោយក្មេងទាំង២នាក់នោះចូលទៅលេងទឹកល ង់ស្លា ប់តែម្ដង។

កើតហតុនៅវេលាម៉ោ៤ជាងល្ងាច ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២១នេះ ស្ថិតនៅភូមិសន្សំកុសល៦,សង្កាត់បឹងទំពុនទី១,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ។ បច្ចុប្បន្នស ពត្រូវបានម្ដាយឪពុកសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕ប្រភព៖សារព័ត៍មានហង្សតូច