មិនធម្មតា!! ប៉ះគ្នាហើយរវាងស្ដេ.ចស ត្វក្នុងទឹកទាំងពីរ ផ្អើ លដល់មនុស្ស ទោះក្រពើធំជាងតែអាឆ្លាម…(មានវីដេអូ)

ប្រទេសអូស្ត្រាលី៖ បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងការជួបគ្នារវាងត្រីឆ្លាម(Bull Shark)ឈ្មោលមានទំហំធំល្មម នឹងដងខ្លួនរហូតដល់ ២ ម៉ែត្រនិងស ត្វក្រពើទឹកប្រៃមានប្រវែងប្រហែលជិត ៥ ម៉ែត្រមានទម្ងន់រហូតដល់ទៅ ១.៣០០ គីឡូក្រាមនៅក្នុងទន្លេអ័រ ភាគពាយព្យនៃប្រទេសអូស្ត្រាលី។

បើយោងតាមកាសែត«The Sun»បានបង្ហាញវីដេអូទាក់ទងទៅនឹងហេតុការនេះ។ ចំណែកលោកស្រី Chelsea Wood និងលោក Bryce Connole បានថតវីដេអូដ៏អស្ចារ្យមួយនៅពេលវិស្សមកាល និងបានចែករំលែកនៅលើឆានែលយូធូប Caravan Adventure Aus ។លោកស្រី Wood បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន NCA ថា មានមនុស្សជាច្រើនកំពុងស្ទូចត្រី ហើយក្មេងៗកំពុងលេងនៅក្នុងទឹក ដូច្នេះពួកគេមិនបានចាប់អារម្មណ៍ទេ ។

“ពួកយើងទាំងពីរនាក់ បានទៅស្ទូចត្រីទឹកជ្រៅ មានចម្ងាយច្រើនម៉ែត្រ ពីកន្លែងដែលយើងបានឃើញក្រពើ ហើយក្រពើមួយក្បាលនោះមានប្រវែងប្រហែលជិត ៥ ម៉ែត្រ” ។ តាមរយៈវីដេអូនោះបានបង្ហាញពីសកម្មភាពត្រីឆ្លាមហែលគេចចេញពីសត្វក្រពើធំនោះ បន្ទាប់ពីវាបានឃើញសត្វក្រពើពីចម្ងាយ ។

មើលទៅត្រីឆ្លាមមានរូបរាងតូចណាស់បើប្រៀបធៀបនឹងក្រពើទឹកប្រៃមួយក្បាលនោះ វាជាសត្វល្មូនដែលធំជាងគេបំផុតនៅលើពិភពលោក។ សត្វក្រពើមួយនោះនឹងក្រពើមានប្រវែងនឹងទំហំខុសគ្នាឆ្ងាយណាស់ហេតុដូច្នេះហើយបានជាត្រីឆ្លាមព្យាយាមហែលគេ ចខ្លួនពីស ត្វក្រពើនោះ។ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។