ស្បែកជើង១គូរតម្លៃ ១៤៧៥ ដុល្លា មិនមែនតែ ភរិយាលោកឧកញ៉ា ឌួង ឆាយ និងគង់ ច័ន្ទស្រីមុំ ពាក់ទេ សូម្បីតែកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៍ទិញវាពាក់ដែរ ព្រោះ….(មានរូបភាព)

កំពូលតារាចម្រៀងស្រីដ៏មានកេរ្តិ៍ឈ្មោះល្បី និងជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា មិនត្រឹមតែមានសម្លេងដ៏ពិរោះក្រអួនក្រអៅនោះទេថែមទាំងមានរូបរាងស្រស់ស្អាតគយគន់មិនចេះជិនណាយ។ លើសពីនេះ គឺការស្លៀកពាក់ និងការតុបតែងខ្លួន ក៏ទទួលបាននូវភាពលេចធ្លោ ក៏ដូចជាទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសផងដែរ។


លេីសពីនេះទៅទៀត គេសង្កេតឃើញថា នាងក៏ជាតារាស្រីដែលប្រើប្រាស់របស់របរ សុទ្ធតែប្រ៊េនៗ ម៉ាកល្បីៗ ឯតម្លៃវិញក៏ខ្ពស់កប់ពពកមិនធម្មតាដែរ ។ ជាក់ស្ដែងគ្រាន់តែស្បែកជើងមួយគូម៉ាក GUCCI ដែល ឱក សុគន្ធកញ្ញា ពាក់ទៅដើរលេងលើកោះមួយកាលពីថ្ងៃមុន មានតម្លៃដល់ទៅ ១ ៤៧៥ ដុល្លារឯណោះ​។



សូមជម្រាបផងដែរថា ចំពោះប្រភេទស្បែកជើងមួយគូម៉ាក GUCCI នេះដែរ គឺមានបុគ្គលល្បីចំនួន ២រូបហេីយ ដែលបានពាក់វា ក្នុងនោះមានដូចជា លោកជំទាវ Deth Malina ភរិយាលោកឧកញ៉ា ឌួង ឆាយ និងអ្នកនាង គង់ ចន្ទស្រីមុំ ភរិយាលោក គីម សីហា អតីតតារាសម្ដែងដ៏មានឈ្មោះល្បី។


គួរបញ្ជាក់ផងដែរថា ចំពោះលក្ខណៈពិសេសរបស់ស្បែកជើងប្រេនម៉ាក GUCCI ប្រភេទនេះដែរ គឺមិនមានភាពរអិលនោះទេ ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកមានផ្ទៃពោះ និងធ្វើដំណើរកម្សាន្ត ដែលពិតជាមានសុវត្ថិភាពខ្លាំងណាស់ ថែមទាំងមានរូបរាងស្អាត និងមានទំងន់ស្រាលទៀតផង ។

%d bloggers like this: