អុញនោះ! តារាសម្តែង ស្រមោចខ្មៅ ចោទតៃកុងឡាន«ក្រុមហ៊ុនកាប់ពីតូល»ថា៖ លួចមើលស្រីៗចូលបន្ទប់ទឹក

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភាគឺកញ្ញា ស្រមោចខ្មៅ បានបញ្ចេញប្រតិកម្មជាមួយនឹងសាររិះគន់យ៉ាងចាស់ដៃចំពោះតៃកុងឡានក្រុមហ៊ុនកាប់ពីតូលម្នាក់។ សាររិះគន់នេះធ្វើឡើងបន្ទាប់ពីនាងបានចោទតែកុងឡាននោះថាបានលួចមើលស្រីៗ ចូលបន្ទប់ទឹកលើរថយន្តក្រុងនោះ។ ដោយយោងតាមប្រភពគណនីហ្វេសប៊ុកតារាស្រី ស្រស់សោភាគឺកញ្ញា ស្រមោចខ្មៅ ដោយកបានបង្ហោះថា៖ «ថ្ងៃនេះចង់និយាយពីអាមនុស្សចារឹកថោកម្នាក់ #ហេីយក៏សូមផ្ញេីជូនដល់ក្រុមហ៊ុនកាប់ពីតូលផង តាកុងឡានម្នាក់


បានលួចមេីលស្រីៗចូលបន្ទាប់ទឹក ចារឹកថោកទាបណាស់ សំណាងហេីយឯងចេះមេីលមុខ មេីលក្រោយទាន់កុំអី បាត់ #ខឹងនឹងអាសត្វនឹងដល់ហេីយ ចង់និយាយទាំងពីពេលនឹងតែម្ដង តែបងខ្ញុំគាត់ប្រាប់ថាយេីងមិនទាន់ដល់ភ្នំពេញទេកុំទាន់និយាយទៅខ្លាចវបេីកឡានម៉េចៗទៅពិបាកព្រោះមនុស្សនៅក្នុងឡានច្រេីន លេខឡាន3A-2049ដែលចេញពីបាត់ដំបង ម្សិលមិញម៉ោង 4:30pm មេីលៗផងអ្នកជះិឡានក្រុង កាប់ពីតូល »

រួចកញ្ញាបានបន្ថែមថា៖ «ថ្ងៃស្អែកនេះនាងខ្ញុំនឹង live និយាយពីរឿងតាកុងឡានម្នាក់របស់ក្រុមហ៊ុនកាពីតូលួចមេីលនាងខ្ញុំចូលបន្ទាប់ទឹក»៕ តារាស្រីរូបនេះពោលដោយកំហឹងលើថាតៃកុងម្នាក់ដែលនាងមិនស្គាល់ឈ្មោះបើកបររថយន្តក្រុងកាប់ពីតូលស្លាកលេខ3A-2049 ដែលនាងបានធ្វើដំណើរពីទីរួមខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី ១៨ខែ មេសា ឆ្នាំ២០១៩កន្លងទៅ។ តារាស្រីរូបនេះបានត្មិះដៀលដោយចាត់ទុកថាជាមនុស្ស ប៉ុន្តែចរិកសត្វព្រោះតែបានលួចមើលស្រីៗចូលបន្ទប់ទឹក ប៉ុន្តែសំណាងដែលនាងមានការប្រុងប្រយ័ត្នទាន់ពេល។ តារាស្រីរូបនេះបញ្ជាក់ដែរថា នាងចង់និយាយតាំងពីនៅលើរថយន្តម្ល៉េះប៉ុន្តែដោយសារបារម្ភនឹងសុវត្ថិភាពទើបមិននិយាយ ។

ជាមួយគ្នានេះនាងក៏បានផ្តាំផ្ញើឲ្យអ្នកដំណើរជាពិសេសៗនារីៗមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពបែបនេះដែលអាចកើត ហើយនាងក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនរថយន្តក្រុងកាប់ពីតូលឲ្យធ្វើការណែនាំអប់រំសីលធម៌ចំពោះបុគ្គលដែលប្រព្រឹត្តិអំពើមិនសមរម្ភនេះផងដែរ៕


%d bloggers like this: