<<ចំណេះដឹងខ្លីៗ ដើម្បីបំបាត់ការភ័យខ្លាច ចំពោះ Black Holeបំផ្លាញផែនដីនាពេលខាងមុខ>>

<<ចំណេះដឹងខ្លីៗ ដើម្បីបំបាត់ការភ័យខ្លាច ចំពោះ Black Hole>>តាមរយៈ Comments ភាគច្រើនបងប្អូន មានការព្រួយបារម្ភ និង ខ្លះទៀត ហាក់ភ័យមែនទែនថា ប្រហោងខ្មៅនេះ អាចនឹងបំផ្លាញភពផែនដីនៅថ្ងៃខាងមុខ…
តែតាមការ ពិតនោះ វាមិនមែនជាអ្វីដែលលោកអ្នក ត្រូវព្រួយភ័យនោះទេ… សូមអានព័ត៌មានខាងក្រោម៖

នៅក្នុងការឡាក់ស៊ី មាលគីវេយ៍ មានផ្កាយ (ព្រះអាទិត្យ) ទាំងតូច ទាំងធំជាង ១០០ពាន់លាន ហើយក្នុងនោះ ប្រហោងខ្មៅ ឬ ប្លេកហូល ក៏មានជាង ១០០លានផងដែរ…។ ទំហំប្លេកហូល ចាប់ផ្តើមពី ទំហំដែលអាចដាក់ព្រះអាទិត្យរបស់យើងបាន ៣ រហូតដល់អាចដាក់ ព្រះអាទិត្យ ទំហំប៉ុនព្រះអាទិត្យយើងបានរាប់លានឯណោះ…។

ដំណឹងល្អមួយទៀត គឺប្រហោងខ្មៅដែលនៅជិតប្រព័ន្ធព្រះអាទិត្យ យើង បំផុតគឺមានចម្ងាយ ១,៦០០ ឆ្នាំពន្លឺ (១៦០០x ៩.៤ ពាន់ពាន់ លានគីឡូម៉ែត្រ) ដែលវាគ្មានឥទ្ធិពលអ្វី ឬ ក៏អាចនាំឲ្យ យើងព្រួយបារម្ភនោះឡើយ…. ។
ដោយឡែកប្រហោងខ្មៅដែលធំជាងគេបំផុត ក្នុងកាឡាក់ស៊ី នេះ មានចម្ងាយរហូតដល់ ២៧,០០០ ឆ្នាំពន្លឺឯណោះពីផែនដីយើង…។

បន្ថែមមួយទៀត ប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ មានអាយុកាល ៤.៦ ពាន់លានឆ្នាំហើយ ដោយអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានបានថា វានឹងមានអាយុដល់ជាង ៧ ពាន់លានឆ្នាំ។
អ្វីដែលយើងត្រូវភ័យពិតប្រាកដ ថាផែនដីអាចរលាយនោះ គឺការប្រែប្រួលអាកាសធាតុ សង្គ្រាមលោក និង អាចម៍ផ្កាយ ទៅវិញទេ៕…



នេះជាវីដេអូ ភាសាខ្មែរគួរឲ្យព្រឺក្បាល! តើប្រហោងខ្មៅ (Black Hole) នឹងបំផ្លាញផែនដីដូចម្តេច? … ប្រហោងខ្មៅមិនមាននៅក្បែរ ប្រព័ន្ធព្រះអាទិត្យយើងទេ… សូមគ្រប់គ្នាកុំបារម្ភ សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទដោយ៖ ឥន្ទ វុត្ថា

%d bloggers like this: