ឃើញហើយរំភើបជំនួយ!!ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ដួសសម្លឲ្យឧត្តមភរិយាបភ្លក់មើលទៅផ្អែមល្ហែមណាស់…

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ជាឧកញ៉ាមួយរូបដែលមហាជនទទួលស្គាល់ថាមានចិត្តសប្បុរសចូលចិត្តជួយសង្គម ប្រជាពលរដ្ឋក្រីក្រជាពិសេសគឺបងប្អូនកម្មករជួបប្រទះការលំបាកក្នុងជីវិត ។មិនខុសគ្នាប៉ុន្មានទេចំណែកលោកជំទាវធំឧត្តមភរិយាឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក៏ចូលចិត្ត និងគាំទ្រសកម្មភាពជួយសង្គម និងបងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរ ហើយជានិច្ចកាលលោកជំទាវក៏បានបញ្ចេញស្នាដៃធ្វើម្ហូប


ដើម្បីអោយបងប្អូនកម្មករទទួលទានផងដែរ។ជាក់ស្ដែងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ បើយោងតាមប្រភពហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានអោយដឹថា ដោយមានសំណូមពរពីសំណាក់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នេីសុំអោយភរិយាខ្ញុំ (លោកជំទាវ) ធ្វើម្ហូបខ្មែរដោយផ្ទាល់ដៃ សម្រាប់ទទួលមន្ត្រីរាជការចំនួន១០០នាក់ កម្មវិធីសិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងការលេីកកំពស់


បរិស្ថាន ក្នុងខេត្តព្រះសីហនុ របស់មន្ត្រីរាជការក្រសួងរៀបចំដែនដី នគររូបនីយគម្ម និងសំណង់ថ្ងៃទី២៩ដល់៣១ខែមីនាឆ្នាំ២០១៩ មិនដឹងថាឆ្ងាញ់ដែឬអត់ទេ អរគុណច្រើនណាស់ ។បើក្រឡេកមើលសោភណ្ឌភាពម្ហូបដែលលោកជំទាវធំធ្វើវិញគឺនិយាយពីថាទំនងខ្លាំងណាស់ ឃើញហើយស្ទើរដើររកចានដួសហូបតែម្ដង…!

%d bloggers like this: