តែមួយក្បាច់អាចឆែកដឹង iPhone ថ្មីឬមួយទឹកមកពីស្រុកគេ….(មានរូបភាពពន្យល់)

ជាការពិតណាស់នាពេលបច្ចុប្បន្ន មនុស្សម្នាជាច្រើនពិតជាមិនអាចខ្វះបាននូវវិស័យបច្ចេកវិទ្យាថ្មីៗឡើយ​ដោយវាអាចផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនមកឲ្យយើងវិញផងដែរ។ ជាការពិតណាស់ស្មាតហ្វូន គឺជាវត្ថុមួយដែលមនុស្សតែងខ្វះមិនបាន មិនថានៅទីណាទេគឺយើងតែងតែត្រូវការវាជានិច្ច ទាំងនៅក្នុងវិស័យការងារ និងការកំសាន្ត។


នៅក្នុងនោះក៏មានបញ្ហាមួយចំនួនផងដែរ ព្រោះថាទីផ្សារក្នុងពេលបច្ចុប្បន្នកំពុងតែប្រកួតប្រជែងដើម្បីផលប្រយោជន៍រៀងៗខ្លួន តួយ៉ាង គឹទូរស័ព្ទIphoneជាទូរស័ព្ទដែលកំពុងពេញនិយមមែនទែន ដូចនេះយើងក៏ត្រូវយល់ច្បាស់ និងចេះការពារទុកមុន មុននឹងសម្រេចចិត្តខុស។ ខាងក្រោមនេះជាវិធីដើម្បីដឹងពីប្រភេទគុណភាពទូរស័ព្ទIphone ដោយយោងតាមការបកស្រាយរបស់គេហទំព័រ មួយដែលបាននិយាយថា៖

តែមួយក្បាច់អាចឆែកដឹង iPhone ថ្មីឬមួយទឹកមកពីស្រុកគេ៖ ១.ចូលទៅកាន់ Settings ។ ២.ចុចលើ General > រើសយក About ។ ៣.ស្វែងរកលេខ Model នៅផ្នែកខាងក្រោម (ឧទារហណ៍: MN572LL/A)។ ៤.យកតួអក្សរខាងមុខមកសម្គាល់ពីប្រភេទម៉ាស៊ីន


* ផ្តើមដោយអក្សរ M ជាផលិតផលថ្មីសុទ្ធសាធដែលអ្នកអាចទិញទៅប្រើប្រាស់បាន
** ផ្តើមដោយអក្សរ F ជាម៉ាស៊ីន Refurbished (ជាផលិតផលខូចដែល Apple យកមកជួសជុលឡើងវិញ ហើយធម្មតានៅក្រៅស្រុកគេលក់តម្លៃថោកស្មើរបស់មួយតឹក)
*** ផ្តើមដោយអក្សរ N ជាម៉ាស៊ីន Replacement (ជាផលិតផលដែលអតិថិជនយកទៅប្តូរថ្មី ក្នុងលក្ខខណ្ឌនៅមានធានា ពុំតែយើងមិនអាចដឹងពីគុណភាពនៃម៉ាស៊ីនប្រភេទនេះបានទេ)។

%d bloggers like this: