ដឹងការពិតហើយ! សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់បង្ហោះរូបស្ត្រីអាក្រាតពាក់កណ្តាលខ្លួនតាមពិតជា…

ខេត្តមណ្ឌលគិរី៖ យុវជនម្នាក់ ក្រោយពីម្ដាយឪពុកខាងស្រីព្យាយាមបំបែកខ្លួននិងគូដណ្ដឹងមិនឲ្យជួបគ្នាជាប្ដីប្រពន្ធ ស្រាប់តែបែកគំនិតកិតខ្លីបង្ហោះរូបអតីតគូដណ្តឹង អាក្រាតពាក់កណ្តាលខ្លួនតាមបណ្តាញសង្គម ដើម្បីអង្វរម្ដាយខាងស្រី កុំឲ្យបំបែកពួកគេ ដឹងអីត្រូវសមត្ថកិច្ចចាប់ខ្លួនទៅវិញ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ។

ជនសង្ស័យមានឈ្មោះ ម៉ីន សុក្រៃ អាយុ២៣ឆ្នាំ ជនជាតិចាម ស្នាក់នៅភូមិកើតហេតុខាងលើ។

ជនសង្ស័យបានបង្ហោះរូបអតីតគូដណ្តឹង២ដងមកហើយ ដោយលើកទី១ផុសរួច លុបចោលវិញ ។លុះដល់ លើកទី២ កាលពី២៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានចាប់បង្ខំនាងថតអាក្រាតពាក់កណ្តាលខ្លួន ហើយយកមកបង្ហោះសារមួយថា៖ សូមទោសប៉ាម៉ាក់ផង ដែលកូនបង្ហោះរូបនេះ ប៉ាម៉ាក់ពិតជាអត់មិនបានមែន សូមប៉ាម៉ាក់ឈប់បំបែកពួកខ្ញុំទៅ ខ្ញុំសូមអង្វរប៉ាម៉ាក់ ខ្ញុំមានកូនជាមួយគាត់ហើយ កុំបំបែកពួកខ្ញុំអី សូមអង្វរ ។

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រុមការងារយើងក៏ធ្លាប់បកស្រាយផងដែរអំពីរឿងនេះថាគាត់ក្មេងស្រីនេះជាមនុស្សល្អ៖ចុចទីនេះ 

ដូចនេះសូមយុវជនទាំងមុនធ្វើអ្វីសូមពិចារណាអោយបានត្រឹមត្រូវ៕

%d bloggers like this: