ប៉ូលិសនិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយខ្លួនឯង គឺរថយន្តបែនដឹកខ្សាច់ ០១ គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខតាកែវ 3A-0638 បើកបរដោយឈ្មោះ វ៉ាន់ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទិសដៅពីឃ្លាំងលើ ឆ្ពោះទៅ កែងរ៉ា។

លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោត រថយន្តមានល្បឿនលឿនរេចង្កូតមកខាងឆ្វេងដៃបុកនឹងរនាំងពុះចែកផ្លូវ រួចបោកក្រឡាប់ត្រឡប់ក្រោយ បណ្ដាលឱ្យអ្នកបើកបររថយន្តខ្ទាតចេញក្រៅស្លាប់តែម្ដង។

គ្រោះថ្នាក់នេះក៏បណ្ដាលឱ្យខូចខាតរបាំងពុះចែកផ្លូវអស់ចំនួន ០៩ផ្ទាំង និង បង្គោលភ្លើងបំភ្លឺផ្លូវចំនួន ០១ដើម ។ វត្ថុតាង រថយន្ត ០១គ្រឿង សមត្ថកិច្ចជំនាញបានចាត់ចែងស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត៕