រន្ធត់ណាស់! យន្តហោះបីគ្រឿងបាន បុកប៉ះទង្គិចគ្នាផ្ទុះក្នុងពេលតែមួយ ក្បែរភ្នំអេវ៉រ៉េស…(មានរូបភាព)

ក្រុមមន្ត្រីបាននិយាយថាយន្តហោះធុនតូចមួយបានហោះចេញពីផ្លូវរត់ហើយបុកឧទ្ធម្ភាគចក្រពីរគ្រឿងខណៈកំពុងហោះចេញក្បែរភ្នំអេវឺរ៉េសកាលពីថ្ងៃអាទិត្យដែលបានសម្លាប់មនុស្ស ០៣នាក់​និងរបួស​០៣នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រលានយន្តហោះ Lukla ដែលជាច្រកផ្លូវធំទៅកាន់តំបន់អេវឺរឺរហើយត្រូវបានគេចាត់ទុកថាជាកន្លែងមួយកលំបាកបំផុតនៅក្នុងពិភពលោក សម្រាប់ការចុះចតនិងការហោះឡើង។ មន្ត្រីអាកាសយានដ្ឋានឡាក់ឡាលោក Ema Nath Adhikari បានប្រាប់ AFP ថាយន្តហោះនេះ គ្រប់គ្រងដោយក្រុមហ៊ុន Summit Air មានទិសដៅទីក្រុង Kathmandu និងមន្ត្រីប៉ូលិសនៅលើដីត្រូវបានស្លាប់នៅនឹងកន្លែងតែម្តង។ អ្នកនាំពាក្យប៉ូលិសម្នាក់បានបញ្ជាក់ថាប៉ូលិសម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យនៅ Kathmandu ។ លោក Adhikari ក៏បាននិយាយដែរថា: «យន្ដហោះបានធ្លាក់រអំឡុងពេលហោះឡើង(Take Off) និង បានបុកជាមួយឧទ្ធម្ភាគចក្រពីរគ្រឿងហើយ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់រដ្ឋធានី Kathmandu ដើម្បីព្យាបាល។

%d bloggers like this: