សប្បាយក្លាយជាទុក្ខ! ភ្ញៀវខាងកូនកម្លោះ និងកូនក្រមុំបើកការវាយប្រយុទ្ធគ្នា បណ្ដាលឲ្យស្លាប់និងរបួស…

(កំពង់ស្ពឺ)៖ ភ្ញៀវខាងកូនកម្លោះម្នាក់បានស្លា.ប់ និងភ្ញៀវ៥នាក់ផ្សេងទៀតបានរ.ងរបួ.សក្នុងជម្លោះ នៅពិធីមង្គលការមួយរវាងភ្ញៀវខាងកូនកម្លោះ និងខាងកូនក្រមុំផឹកស៊ីរាំរែកបង្កជម្លោះវា.យតប់កា.ប់ចា.ក់គ្នានៅក្នុងភូមិ។ ករណីហិ.ង្សានេះ បានកើតឡើងនៅយប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២៖៤៥នាទី នៅក្នុងកម្មវិធីរៀបអាពារហ៍ពិពារហ៍មួយ ស្ថិតនៅភូមិធ្លកយល់,ឃុំអង្គពពេល,ស្រុកគងពិសី,ខេត្តកំពង់ស្ពឺ បង្កឡើងរវាងក្រុមភ្ញៀវខាងកូនកំលោះ មកពីភូមិសាលាគ្រួស,ឃុំព្រះនិព្វាន,ស្រុកគងពិសី និងក្រុមភ្ញៀវខាងកូនក្រមុំ រស់ភូមិឃុំកើតហេតុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមបង្កទាំងសង្ខាងបានធ្វើសកម្មភាពវា.យប្រតាយប្រតប់គ្នា ដោយបានយកកែវគប់គ្នាទៅវិញទៅមក បន្ទាប់មកបានចាក់គ្នាបណ្តាលអោយស្លា.ប់ម្នាក់ និងរ.ងរបួ.សស្រាល៥នាក់។

ប្រភពបានឲ្យដឹងថា ខាងកូនក្រមុំរបួ.សស្រាល៣នាក់ ក្នុងនោះស្លា.ប់ម្នាក់ទី១.ឈ្មោះ ជួន នរាជ ភេទប្រុស អាយុ៣០ឆ្នាំ (រ.ងរបួ.សធ្ងន់ធ្លា.យពោះវៀន)ស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទី២.ឈ្មោះ សំ ពិសិដ្ឋ (ហៅប៉ង់)ភេទប្រុស អាយុ២៩ឆ្នាំ(រ.ងរបួ.សស្រាល) ៣.ឈ្មោះ ម៉ាច វណ្ណះ(ហៅឆក)ភេទប្រុសអាយុ២២ឆ្នាំ(របួ.សស្រាល) ៤.ឈ្មោះមុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ(របួ.សស្រាល)​ទាំងបួននាក់នេះ រស់នៅភូមិ/ឃុំកើតហេតុ។

ចំណែកខាងកូនកំលោះរបួ.សស្រាល២នាក់ ទី១.ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិសាលាគ្រួស,ឃុំព្រះនិព្វាន(របួ.សស្រាល)ទី២.ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាគ្រួស,ឃុំព្រះនិព្វាន(របួ.សស្រាល)។ ករណីខាងលើនេះសមត្តកិច្ចកំពុងស្រាវជ្រាវបន្ថែម និងកសាងសំ.ណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ប្រភព៖News Online24h