នារីម្នាក់មកភ្នំពេញរកការងារធ្វើ តែបែរជាជួបរឿងស៊យ បណ្ដាលឲ្យបាត់បង់គ្រឿងអលង្ការអស់ពីខ្លួន…

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុងក្នុងភូមិព្រៃសាលា,សង្កាត់កាកាប២,ខណ្ឌពោធិ៍សែនជ័យ,ភ្នំពេញ។ នារីវ័យក្មេងម្នាក់ទើបវិលមកពីស្រុកកំពុងដើរទៅស្វែងរកការងារធ្វើមិនទាន់បានសម្រេចផង ប៉ះចំក្រុមទម្លាក់យោងល្បួងលួងបញ្ឆោតដោយយកគ្រឿងអលង្ការ ពីខ្លួនអស់រលីងបានត្រឹមថ្នូរជាខ្សែក កាឡៃកាន់ទុកយកទៅបង្ហាញម៉ែ។

នារីរ ង គ្រោះគ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ កំពុងស្វែងរកការងារធ្វើស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុ សម្ភារៈបាត់បង់ខ្សែក ប្លាទីន១ខ្សែ,កងដៃ២,ចិញ្ចៀន២វង់។

មុនពេលកើតហេតុជនរ ង គ្រោះ បានដើរចេញពីផ្ទះជួលដោយថ្មើរជើងក្នុងបំណងឆ្ពោះទៅរោងចក្រ ដើម្បីធ្វើតេស្តមានកាន់ទាំងឯកសារមួយចំនួន មិនទាន់ដល់រោងចក្រផងក៏ជួបជាមួយស្ត្រីជនសង្ស័ យសួរនាំរឿងមានគេបាត់កាបូបលុយទាក់ពាក្យទាក់សម្តី ល្បួងនាំជិះម៉ូតូដោយជនសង្ស័ យគ្នា៤នាក់ប្រុស២នាក់,ស្រី២នាក់ ជិះម៉ូតូ ចេញដល់កន្លែងស្ងាត់ដោះយកគ្រឿងអលង្ការរួចឲ្យខ្សែកកាឡៃ បានសម្រេចហើយជនសង្ស័ យគេ​ចខ្លួនបា​ត់អស់។

ប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពបទល្មើ.សឆ​បោក(ទម្លាក់យោង កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ មកដល់ឆ្នាំ២០២១ទៅហើយនៅតែមានអ្នកចិត្តលោ​ភចង់បាន បែរជាចាញ់ល្បិចជនអស់ទាំងនេះទៀតមិនដែលនៅសុខៗគេយកមាស,យកលុយ មកចែកយើងនោះទេបងប្អូនប្រជាពលរដ្ឋគួរស្វែងយល់ ប្រុងប្រយ័ត្ន ជៀសវាងការបន្តចាញ់បោ​កក្រុមឆ​បោកទាំងនេះទៀត។ នារីរ ង គ្រោះក្រោយកើតហេតុបានត្រឹមកាន់ខ្សែកកាឡៃ យកវិលត្រឡប់ទៅផ្ទះវិញដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឡើយ៕ប្រភព៖JTV News