ចូលរួមរំលែកទុកផង! តារាចំរៀងលោក ពេជ្រ ថាណា ជួបទុក្ខធំដោយភរិយាជាទីស្រលាញ់បានទទួលមរណភាព ដោយសារ…

ទើបតែលេចឮព័ត៌មានថាតារាចម្រៀងប្រចាំផលិតកម្មថោន ពេជ្រ ថាណា មានភរិយា និងកូនរួចហើយនោះ ស្រាប់តែកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ តារាប្រុសរូបនេះបានជួបទុក្ខធំ ដោយភរិយារបស់លោកបានលាចាកលោកចោលហើយ ។

តាមប្រភពស្និទ្ធស្នាលរបស់តារាចម្រៀង ពេជ្រ ថាណា បានឲ្យដឹងថា មរណភាពរបស់ភរិយារបស់លោកគឺបណ្តាលមកពីជ​ម្ងឺក្រពះកម្រិតធ្ង​ន់​ធ្ង​រ ដែលបានសម្រាកព្យាបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះដែរ សិល្បករសិល្បការិនីជាច្រើនក៏បានចូលរួមរំលែកទុក្ខពីលោក ពេជ្រ ថាណា ផងដែរ ក្នុងនោះលោក ពេជ្រ ថាណា បានឲ្យដឹងថា ពិធីបុណ្យស ពរបស់ភរិយាលោកធ្វើឡើងនៅឯស្រុកកំណើតនាខេត្តបាត់ដំបង៕