ហ៊ានម្ល៉េះ! មេបញ្ជាការរងម្នាក់ បោកពលរដ្ឋឲ្យផ្តិតមេដៃសុំដីពីសម្តេច រួចយកលក់បានរយលានដុល្លារ..!!

រឿងរ៉ាងនៃគំនិតចេតនាទុច្ចរិតបញ្ហារំលោភយកដីធ្លីប្រព្រឹត្តដោយលោកឧត្តមសេនីយ៍ទោឧកញ៉ា ភឿន ផល្លា មានតួនាទីជាមេបញ្ជាការរងកងពលតូចង៧០ គឺមានច្រើនករណី ប៉ុន្តែដោយឥទ្ធិពលលុយកាក់ បក្ខពួកនិយម អំពើឃុបឃិតគ្នាខ្លះជាមួយអាជ្ញាធរ ជំនាញ និងមានបទពិសោធន៍រត់ការបន្លំ ដោយគ្រាន់តែប្រើវិធានយកស្នាមមេដៃរបស់ប្រជាពលរដ្ឋធ្វើជាខែល ដើម្បីឲ្យទៅជារឿងស្របច្បាប់ ក៏រកផលប្រយោជន៍បានពីបញ្ហាដីធ្លីរួចខ្លួនដ៏រលូនជារឿយៗ ។
ជាក់ស្តែងថ្លើមធំមែនលោកឧត្តមសេនីយ៍ទោឧកញ៉ា ភឿន ផល្លា យកប្រជាជនជាខែលប្រើល្បិចបោកថ្នាក់លើយកដីព្រៃឧទ្យានជាតិព្រះសីហនុ« រាម » បានចំនួនជាង១៩២ហិចតា តម្លៃរយលានដុល្លារ ប្រឈម និងការដាតត្រដាងផងដែរតាមបណ្តាផេក ហ្វេសហ៊ុក ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ។ ល ។

ថ្មីៗនេះលោកកឧត្តមសេនីយ៍ទោឧកញ៉ា ភឿន ផល្លា យកប្រជាជនចំនួន៣៧នាក់ ជាខែលបានស្នាមមេដៃ ឈានដល់បោកថ្នាក់លើយកដីព្រៃឧទ្យានជាតិព្រះសីហនុ « រាម » ចំនួនជាង១៩២ហិចតា យ៉ាងស្របច្បាប់ និងតែ២នាក់ដៃគូរបស់ខ្លួនឈ្មោះ លឹម សុជាតិ ។ ដោយឡែកប្រជាជនបានខំផ្ដិតមេដៃជាមួយពួកគាត់ បានត្រឹមជាជនរងគ្រោះ ជាឈ្នាន់ ជាខែលសម្រាប់២រូបនេះយកទៅធ្វើជាឯកសារស្របច្បាប់ កំពុងកើតទុក្ខមិនសុខចិត្តក្ដៅក្រហាយ ផ្តើមឲ្យមានភាពឈឺចុកចាប់ធ្ងន់ធ្ងរបំផុត ។
ប៉ុន្តែអ្វីៗផ្ទុយ ពីការពិតទាំងអស់ ស្រាប់តែថ្មី ៗនេះ ពួកគាត់បានទទួលឯកសារមួយច្បាប់ ដែលមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ប្រគល់ដីជូនតែឈ្មោះភឺន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ដែល ផ្ទុយពី (សជណ) របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង (សជណ )របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាត់ឆ្វៀលដីចំនួន១៩២ហិចតានេះ ជូនឈ្មោះ ភឿន ផល្លា , លោក លឹម សុជាតិ រួមជាប្រជា ពលរដ្ឋចំនួន២៩ គ្រួសារផ្សេងទៀត ។

%d bloggers like this: