ជួយស៊ែអោយកូនខ្មែរបានដឹងផង!!វាចាពាក្យបណ្តាំចុងក្រោយរបស់លោក​ឧកញ៉ា​ សឺងគុយ​ ជាមួយការដាំដើមឈើបញ្ច្រាស​ កូនខ្មែរគប្បីត្រូវដឹង…

លោកឧកញ៉ា សឺងគុយ គឺជាវីរៈបុរសខ្មែរក្នុងសតវត្សរ៍ទី១៩ នៃដែនដីកម្ពុជាក្រោម។ លោកគឺជាអ្នកដាំដើមឈើ ដែលបញ្ច្រាស់គល់ឡើងលើ ក្នុងទឹកដីកម្ពុជាក្រោម ហើយដើមឈើ១ដើមនេះ ក៏នៅតែមានមកដល់សព្វថ្ងៃនេះផងដែរ។ ដោយសារតែលោកចង់ថែរក្សានូវប្រពៃណី និងព្រះពុទ្ធសាសនា លោកក៏ត្រូវយួនកាត់ក្បាលដើម្បីជាថ្នូរក្នុងរឿងនេះ ចំណែកឯវាចាពាក្យបណ្តាំចុងក្រោយរបស់លោកឧកញ៉ា សឺងគុយ គឺ៖


“ខ្ញុំត្រូវបានផ្លាស់ប្តូរខ្លាំងណាស់ ក្នុងការបានឃើញបងប្អូនជាជនរួមជាតិ និងព្រះសង្ឃរបស់ខ្មែរយើងមុនពេលដែលខ្ញុំនឹងចាកចេញ ពីជីវិតនេះ។ ខ្ញុំសូមអង្វរ និងសុំការលើកលែងទោសពីសំណាក់បងប្អូនរបស់ខ្មែរយើង និងព្រះសង្ឃពុទ្ធសាសនា ព្រោះខ្ញុំគឺមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំរើមាតុភូមិរបស់យើងតទៅទៀតទេ។ ដូច្នេះ ខ្ញុំត្រូវតែបញ្ចប់នូវជីវិតរបស់ខ្ញុំ ដើម្បីឲ្យប្រជាជាតិខ្មែរយើងរស់នៅតទៅទៀតដោយគ្មានវិប្បដិសារី។ ឥលូវនេះប្រពៃណីទំនៀមទំលាប់ និងព្រះពុទ្ធសាសនាខ្មែរយើងបានត្រឡប់មកវិញហើយ។ដូច្នេះហើយសូមឲ្យព្រះសង្ឃ ព្រះពុទ្ធសាសនារបស់យើងនិងមិត្តរួមជាតិរបស់យើងទាំងអស់ សូមអភិរក្សការពារ និងថែរក្សាពួកគេកុំឲ្យស្លាប់។ សូមឲ្យព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ចងចាំ និងយល់ច្បាស់ថា ពូជសាសន៍របស់ខ្មែរយើង គឺធ្លាប់ជាអ្នកមានអំណាច និងល្បីល្បាញបំផុតទូទាំងពិភពលោក។


ដូច្នេះហើយ យើងគឺត្រូវតែមានភាពរឹងមាំ និងត្រូវរួបរួមគ្នាជានិច្ច ត្រូវតែកុំជឿលើល្បិចកលរបស់សត្រូវឲ្យសោះ កុំលក់ខ្លួនឯង ទៅខ្មាំងសត្រូវណាមួយ ដើម្បីឲ្យពួកគេ អាចសម្លាប់ជាតិនិងមិត្តរួមជាតិរបស់យើងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននោះ។ អធិបតេយ្យជាតិ សេរីភាពព្រះពុទ្ធសាសនា និងពូជសាសន៍របស់ខ្មែរយើង ដូច្នេះពួកគេគឺអាចរស់នៅបាន ជាចុងក្រោយ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំគឺជាបុគ្គលម្នាក់ដែលស្លាប់ តែនឹងមានកូនខ្មែរច្រើនរាប់លាននាក់ និងជនរួមជាតិទាំងអស់ ដែលនឹងក្លាយ ហើយជាអ្នកស្នេហាជាតិ និងមានឆន្ទៈដ៏ខ្ពស់ក្នុងការបូជា និងការពារថែរក្សា។

%d bloggers like this: