ពិតជាមិនគួរអោយជឿមែន!!បុរសម្នាក់នេះត្រូវបានគេគិតថាគាត់ជាមនុស្សឆ្កួត​ ព្រោះ​តែគាត់បែរជាមករស់នៅក្នុងរូងភ្នំទៅវិញ​ តែដល់ពេលដឹងនិយាយលែងចេញ…

គ្រាន់តែនិយាយពីរូងភ្នំដែលមានមនុស្សទៅរស់នៅគឺពិតជាចំលែកទៅហើយ ទើបបុរសម្នាក់នេះត្រូវបានគេគិតថាគាត់ជាមនុស្សឆ្កួត តែអ្វីដែលនឹកស្មានមិនដល់វិញនោះ គាត់ពិតជាមនុស្សដ៏អស្ចារ្យ ពិតម៉ែន ព្រោះគាត់បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។
បុរសម្នាក់នេះមានឈ្មោះថា Angelo Mastropieto អាយុ ៣៧ឆ្នាំ ហើយពីមុនគាត់គឺជាអ្នកជំនួញមួយរូប។ អ្វីដែលពិភពលោកមានការ

ភ្ញាក់ផ្អើលជាខ្លាំងនោះគឺ គាត់បានបង្កើតរូងភ្នំមួយ ឲ្យប្រែក្លាយទៅជាផ្ទះមួយយ៉ាងប្រណិត ដោយគាត់បានចំណាយពេលវេលាដល់ទៅរាប់ពាន់ម៉ោងឯណោះដើម្បីធ្វើវាឡើង។
រូងភ្នំមួយនេះគឺមានសិទ្ធក្នុងការគ្រប់គ្រងត្រឹមត្រូវ មានទាំងបណ្តាញទឹក ភ្លើង ជាពិសេសសូម្បីតែ WiFi ក៏មានផងដែរ ពិតជាទំនើបខ្លាំងណាស់។ អ្វីដែលជំរុញគាត់កែប្រែរូងភ្នំនេះទៅជាផ្ទះស្នាក់នៅបែបនេះ ព្រោះតែលោកតែងតែគិតអំពីបញ្ហាសុខភាពជាធំ ដោយរស់នៅជាមួយ


ខ្យល់អាកាសដ៏បរិសុទ្ធ រួមជាមួយនិងទេសភាពដ៏ស្រស់បំព្រង ពិតជាទទួលបាននូវសុខភាពដ៏ល្អ និងរឹងមាំណាស់។
គាត់ក៏បាននិយាយប្រាប់ទៅពិភពលោកដែរថា ថ្ងៃណាមួយទីនេះនឹងប្រែក្លាយទៅជាកន្លែងមួយ ដែលមានមនុស្សជុំវិញពិភពលោកនឹងមកទស្សនាយ៉ាងច្រើនកុះករ។

%d bloggers like this: