មានរឿងអីចេះ!! លោក ផាត់ ហ៊ន រួមជាមួយលោកចាងហ្វាងសារព័ត៌មានក្តាមក្រហម ត្រូវបានសមត្ថកិច្ចហៅមកសួរនាំដល់ការិយាល័យ…
យោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុកថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើតបជូនបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា
កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ គេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការLives ពីសកម្មភា ពសមត្ថកិច្ចនគរបាលចរាចរ ណ៍ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បា ប់ចរាចរ ណ៍ ហើយដោយប្រើអា កប្បកិ រិយាមិនសមរម្យមកលើសមត្ថកិ ច្ចដែលកំពុងបំពេញភារកិច្ចនោះ។
ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាច រណ៍ផ្លូវគោក ធ្វើការស្រា វជ្រាវនិងឆ្លើយតបចំពោះខ្លឹមសារដែលសារព័ត៌មានបានធ្វើការ Live នោះ។
ជាលទ្ធផល៖ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបំ ភ្លឺឱ្យដឹងថា នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២ ០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុម ត្រួតពិនិត្យការអនុវ ត្តច្បា ប់ស្តីពីចរាច រណ៍ផ្លូវគោក
និងការបើកបរយានយន្តក្រោមឥទ្ធិពលនៃ គ្រឿ ងស្រ វឹ ង នៅចំណុចគោលដៅ លើផ្លូវជាតិលេខ ១ ត្រង់ចំណុចភូមិក្បាលជ្រោយ,ឃុំកំពង់ភ្នំ,ស្រុកលើកដែក,ខេត្តកណ្តាល ដោយបានសហ ការជាមួយកម្លាំ ងនគរបាលអន្តរា គមន៍ និងកម្លាំ ងនគរបាលចរាច រណ៍ នៃអធិការដ្ឋាននគរបា លស្រុកលើកដែ ក។
នៅពេលកំពុងអនុ វត្តនោះសមត្ថកិ ច្ចបានឃា ត់រថយន្ត ០១ គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរដោយឈ្មោះ ភិន ដុំ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិព្រៃផ្អាវ,ឃុំសំឡី,ស្រុកកំពង់រោទ៍,ខេត្តស្វាយរៀង ដែលបើកបរមិនពាក់ខ្សែក្រវ៉ា ត់សុវត្ថិ ភាព ពេលនោះឈ្មោះ ផាត់ ហ៊ន ភេ ទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិទួលអង្គុប,ឃុំសំបួរ,ស្រុកស្វាយទៀប,ខេត្តស្វាយរៀង មុខរបរ សារព័ត៌មានក្តាមក្រហម តួនាទី និពន្ធនាយករង ដែលជិះនៅខាងក្រោយរថយន្តនោះ បានចុះមកធ្វើការ LIVE VIDEOS ដោយមិនបានសុំការអនុ ញ្ញាត និងនិយាយបំ ភ្លើ សការពិត។
ផ្អែកតាមប្រសាសន៍ឯកឧត្តម ខៀវ កញ្ញរិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ទទក បានរំលឹ កដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាននៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរដែលហា មឃា ត់ កំពុងបំពេញភារៈកិច្ច ខុសពីជីវៈសារព័ត៌មានបើនៅមិនស្តាប់ការហា មឃា ត់នោះទេ សមត្ថកិច្ចមានសិ ទ្ធិចា ប់ឃា ត់ខ្លួនអ្នកសារព័ត៌មានពេលនោះតែម្តង។
រហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ការិយាល័យនគរបាលចរាចរ ណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះអញ្ជើញ ឈ្មោះ យឹម សារ៉ែម ចាងហ្វាងសារព័ត៌មានក្តាមក្រហម និងឈ្មោះ ផាត់ ហ៊ន និពន្ធនាយករង សារព័ត៌មានក្តាមក្រហម មកការិយាល័យធ្វើការសួរនាំ ពន្យល់ អប់រំ ណែនាំ អំពីការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ច និងផ្អែកតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និងសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភា ន់ច្រឡំ។ ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តកណ្តាល