រន្ធត់ណាស់! រថយន្តបុកគ្នាជាមួយម៉ូតូអូសប្រហែល៣០ម៉ែត្រ បណ្ដាលឲ្យបុរសពីរនាក់ដាច់ជើងស្រស់ៗនិងម្នាក់ទៀត…
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បុរសពីរនាក់បានដា ច់ជើ ងស្តាំម្នាក់ម្ខាងនិងម្នាក់ទៀតរ ងរបួ សស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវសុខៗត្រូវរថយន្តដឹកឥដ្ឋមកពីក្រោយបុ កពេញទំហឹ ងអូសប្រហែល៣០ម៉ែត្រ ត្រង់ចំណុចមុខរោងចក្របោះពុម្ព ឈុន ឌីង ព្រីងធីង ខូអិលធីឌី ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិត្រពាំងទា,សង្កាត់ត្រពាំងក្រសាំង,ខណ្ឌពោធិ៍សែនជ័យ,ភ្នំពេញ។
ជនរ ង គ្រោះទាំង៣នាក់(ប្រុសទាំងអស់)មានទី១,មានឈ្មោះ លុច្យ អាយុជាង៣០ឆ្នាំ,ទី២មានឈ្មោះ ត្រា អាយុ៣០ជាង ទាំងពីរនាក់រ ងរបួ សដា ច់ជើងស្តាំដូចគ្នា ឯជនរ ង គ្រោះទី៣មានឈ្មោះ បុប្ផា រ ងរបួ សស្រាល អ្នកទាំង៣ ប្រកបមុខរបរជាងសំណង់ ស្នាក់នៅភូមិកំរៀង,សង្កាត់កំបូល,ខណ្ឌកំបូល,រាជធានីភ្នំពេញ។
ដោយជិះម៉ូតូម៉ាកឌ្រីមសង់(ពណ៌ខ្មៅ)ស៊េរីឆ្នាំ២០១៣ បានដាច់ស្លាកលេខបាត់។ ចំណែករថយន្តដឹកឥដ្ឋម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-5931 ប្រភេទដឹកទំនិញធុនធំ។បច្ចុប្បន្នសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ប្រភព៖JTV News