ដឹងម្ដាយតក់ស្លុតយ៉ាងណា ! ក្មេងប្រុសវ័យ១៦ឆ្នាំម្នាក់ជាកម្មករការាស់សាំង បានស្លា​​​​​ប់មួយរំពេច ដោយសារ…

កែប៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ករណីគ្រោះ ថ្នា ក់​ចរាចរកើតឡើងនៅចំណុចផ្លូវជាតិ៣៣(ចំណុចគីឡូម៉ែត្រលេខ ២២និង២៣)ចំណុចផ្លូវកោងដើមព្រីង ស្ថិតក្នុងភូមិភ្នំលាវ,ឃុំពងទឹក,ស្រុកដំណាក់ចង្អើរ,ខេត្តកែប រវាងរថយន្តនិងម៉ូតូបើកបរបញ្រ្ចាសទិសគ្នា។ រថយន្តសណ្តោងរ៉ឺម៉កម៉ាក(DAEWOO)ធុនធំ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ 3A-9596 កន្ទុយរ៉ឺម៉កលេខ4A-3898 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរ​ត់​គេ​ចបាត់ក្រោយពេលកើតហេតុ។

ម៉ូតូរ៉ឺម៉កដឹកប្រេងម៉ាក(ហុងដាវ៉េវ)C100 ពណ៌ខ្មៅ ផ្លាកលេខព្រះសីហនុ 1C-0021 មានគ្នា២នាក់៖ 1/ឈ្មោះ អឿន វិចិត្ត(ហៅណូង)ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករការាស់សាំង(ជាអ្នកបើកបរ)ទីលំនៅបច្ចុប្បន្ននៅភូមិកែវក្រសាំង,សង្កាត់កែប,ក្រុងកែបុំខេត្តកែប(ស្លា ប់​នៅនឹងកន្លែងកើតហេតុ),2/ឈ្មោះ រស់ ណេង ភេទប្រុស អាយុ៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិភ្នំលាវឃុំពងទឹក,ស្រុកដំណាក់ចង្អើរ,ខេត្តកែប(ពុំមានរ ង​​​​របួ ស)។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូរ៉ឺម៉កបានយកមករក្សារទុកនៅអធិការដ្ឋានស្រុកដណាក់ចង្អើរ ដើម្បីឲ្យការិយាល័យជំនាញសហការគ្នាចាត់ការបន្ត រីឯសា ក ស ពប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រភព៖JTV News