ពិតជាសំណាងណាស់!!រក​អុស​ប្រទះ​ឈើ​ងាប់​! ហើយ​បើ​កុំ​គេ​ប្រាប់​ទាន់ ម្លេះ​សម​កសិករ​ក្រីក្រ​នេះ​ដុត​ប្រាក់​…​រាប់ម៉ឺន​ដុល្លារ​ចោល​បាត់​…

បុរសត្រកូល Lee ម្នាក់រស់នៅខេត្ត ស៊ីឈួន ប្រទេសចិន រៀងរាល់ពេលទំនេរ គាត់តែងឡើងភ្នំ រកអុសសន្សំទុកប្រើប្រាស់រដូវរងារ ។ ថ្មីៗនេះ លោកឡើងភ្នំអុសដូចសព្វមួយដង ក៏ប្រទះឃើញឈើ១គល់នៅក្រហែងថ្មមានរាង ដូចស្នាមមេអំបៅ គាត់ក៏គាស់យកវាមកផ្ទះ ។
មកដល់ផ្ទះ គាត់យកគល់ឈើនោះមកគិតពុះជ្រៀកជាបំណែកតូចៗ ដើម្បីបង្កាត់ភ្លើង ក៏មានមិត្តភក្តិម្នាក់មកលេង ។ គាត់ជាជាងឈើ ។ ពេលសម្លឹងឃើញឈើនោះ ក៏ប្រាប់ថា កុំៗ! លោកកុំពុះជ្រៀកឲ្យសោះ វាមានតម្លៃថ្លៃណាស់ ។

នេះគេហៅថា ដើម Thuja (ឈ្មោះវិទ្យាសាស្ត្រ Thuja Sutchue-nensis ) -មានតែនៅកូរ៉េខាងជើង ជប៉ុន អាមេរិកខាងជើង ។ នៅចិនមានតែខេត្តស៊ីឈួននេះទេ ។
មិត្តភក្តិរបស់លោកក៏បានផ្សាយព័ត៌មាននេះ ។ ភ្លាមៗនោះ មានឈ្មួញឈើជាច្រើនមកចរចារសុំទិញ ។ តម្លៃចុងក្រោយ គឺ ៦០,០០០ ដុល្លារ ។


លោក Lee ស្មានមិនដល់ថា ក្នុងមួយប៉ប្រិចភ្នែក លោកក្លាយជាអ្នកមានដូច្នេះសោះ ។
ដើម Thuja នៅជប៉ុនៗ គេហៅថា «វីតាមីនបរិយាកាស» ព្រោះវាត្រូវបានគ្រូពេទ្យបូរាណប្រើប្រាស់សំរាប់ជំនួយព្យាបាលជំងឺមហារីក ។ ពិសេសស្លឹករបស់ឈើនេះ វាធ្វើឲ្យអារម្មណ៍មនុស្សធូរស្រាល ប្រព័ន្ថការងាររាងកាយរបស់អ្នកជំងឺមានការកែសម្រួលប្រសើរឡើង ទើបវាថ្លៃបែបនេះ ។
រាជវង្សបូរាណចិននិយមប្រើវាធ្វើជាវត្ថុចម្លាក់ ឬ កិនម៉ត់ជាម្សៅ ដើម្បីលាយទឹកងូតបំណងរក្សាសម្រស់ ៕

%d bloggers like this: