គួរអោយអាណិតណាស់!!ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺឆ្កែឆ្គួត ព្រោះតែ….

កាលពីមួយរយៈពេលមុននេះ ជំងឺឆ្កែឆ្កួតបានក្លាយទៅជាប្រធានបទ យ៉ាងក្ដៅគគុក ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន កំពុងតែមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីប្អូនស្រម្នាក់ អាយុ ១០ឆ្នាំ រស់នៅខេត្ដ ស្វាយរៀង និងនារីដ៏ស្រស់ស្អាតម្នាក់ទៀត នៅខេត្ដ កំពុងចាម រួមមនុស្សមួយចំនួនទៀត បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺឆ្កែឆ្កួតនេះ។ដោយឡែកក្នុងថ្ងៃនេះផងដែរ ទី១១ ខែមេសា ឆ្នាំ២០១៩


ដំណឹងដ៏សែន ភ័យព្រួយនេះ បានកើតឡើងសារជាថ្មីម្ដងទៀត ហើយក៏ពិតជាគួរឲ្យអាណិតអាសូរជាខ្លាំងដោយប្អូនស្រីម្នាក់ មានអាយុ ១៧ឆ្នាំ រស់នៅខេត្ដស្វាយរៀង បានស្លាប់បាត់បង់ជីវិត ក្រោយត្រូវឆ្កែឆ្កួតខាំអស់រយៈពេល ៣ខែមកហើយ រួចមកព្រមទៅចាក់ថ្នាំបង្ក ព្រោះគិតថាវាមិនអី។ប្រភពពីអ្នករស់នៅក្បែរនោះ បានប្រាប់ឱ្យដឹងថា៖”ក្មេងស្រីនោះ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ។ ក្រុុមគ្រួសារប្អូនស្រីដែលបានស្លាប់ បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកស្ដាយកូន ធ្លាប់តែលឺតាមគេ ពេលនេះត្រូវបាត់បង់កូនស្រីជាទីស្រលាញ់ ព្រមទាំងចៅជាទីស្រលាញ់ជារៀងរហូតហើយ។”ប្រភពមួយទៀត ពីហ្វេសប៊ុក ដែលមាន


ឈ្មោះថា Sokhuoch Neang ដែលជាអ្នកស្គាល់ជនរងគ្រោះក៏បានប្រាប់បន្ថែមទៀតថា៖”កាលពីដំបូងឡើង ដោយគិតថា ឆ្កែខាំតែបន្ដិចមិនអីទេ ទើបមិនមានការចាក់ថ្នាំបង្កឲ្យបានត្រឹមត្រូវ ណាមួយប្អូនស្រីរស់នៅជាមួយយាយមានវ័យចាស់ទៅហើយ មិនសូវជាបានយកចិត្ដទុកដាក់ នឹងយល់ច្បាស់ពីជំងឺផង ទើបមានរឿងមួយនេះកើតឡើងបាន។”គូសបញ្ជាក់ផងដែរថា មុនពេលប្អូនស្រីខាងលើ ស្លាប់បាត់បង់ជីវិត ក្រុមគ្រួសាររបស់នាង ក៏បាននាំយករូបនាងទៅរកក្រុមគ្រូពេទ្យជាច្រើនកន្លែង ដើម្បីធ្វើការព្យាបាល ប៉ុន្ដែក្រុមគ្រូពេទ្យបានដឹងថា មិនអាចជួយបាននោះឡើយ ព្រោះថាទុកឲ្យហួសពេល ក្នុងការព្យាបាលជំងឺនេះហើយ។

%d bloggers like this: