ក្ដៅៗ! មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានបុរសម្នាក់បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក ពេលនេះ…

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ឱ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរ ត់ចេញពីទីតាំងធ្វើចត្តាឡីស័កនាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២,សង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។

អ្នកដំណើរនេះឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ នៅព្រឹកមិញនេះគាត់បានហូបអាហារពេលព្រឹកនៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរ ត់គេ ច ក្រោយហូបអាហាររួចតែម្តង។ រហូតមកដល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ៕ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK