រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលអោយក្មេងស្រីសិស្សសាលាវ័យ១៧ឆ្នាំម្នាក់បាន…
(កំពង់ធំ)៖ (បឋម)យ៉ាងហោចណាស់មនុស្សម្នាក់ស្លា ប់ បាត់បង់ជីវិតកុនុងហេតុការណ៍គ្រោះ ថ្នា ក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ។ ហេតុកការណ៍ខាងលើនេះកើតឡើងនៅលើនេះកើតឡើងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣:២០នាទី នៅលេីផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧- ១៩៨ចំណុចភូមិក្បិល,ឃុំសាន់គ,ស្រុកកំពង់ស្វាយ,ខេត្តកំពង់ធំ មានករណីគ្រោះ ថ្នា ក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកអ៉ីស៊ុយស៊ុយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3H-5555 (ដឹករថយន្តម៉ាកក្លារ៉ែន ពណ៌ទឹកក្រូច) បេីកបរដោយឈ្មោះ គឹម ប៊ុនលីម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងឈូក,សង្កាត់សែនសុខ,ខណ្ឌសែនសុខ,ភ្នំពេញ មុខរបរអ្នកបេីករថយន្ត(គ្មានរបួ ស)មកដល់កន្លែងកើតហេតុបុ កជាមួយ ម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HB-3392 បើកបរដោយឈ្មោះ ហេង ស្រីពៅ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិក្បិល,ឃុំសាន់គ,ស្រុកកំពង់ស្វាយ,ខេត្តកំពង់ធំ មុខរបរសិស្ស (ស្លា ប់នៅនឹងកន្លែងកេីតហេតុ)មិនពាក់មួកសុវត្ថិភាព។
ក្រោយកើតហេតុអ្នកបេីកបររថយន្តត្រូវបានឃា ត់ខ្លួនយកមសួរនាំ នៅកន្លែងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ឯវត្តុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ប្រភព៖ស្ទឹងសែនប៉ុស្តិ៍