រង់ចាំមើលទាំងអស់គ្នា! ថ្មីៗនេះ គ្រូទាយដ៏ល្បីអ្នកគ្រូ​ ណាលី បានប្រាប់ថាជំងឺកូវីដ១៩ នឹងបាត់ខ្លួនពីភពផែនដីនៅពេល…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី១៣ខែមករាកន្លងទៅនេះ បណ្ឌិតហុងស៊ុយបែបវិទ្យាសាស្ត្រអ្នកគ្រូ ឡុង ណាលី បានជួបសំណេះសំណាលជាមួយនឹងលោក សោម ឆាយ៉ា តាមរយ៖ការនិយាយឡាយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលអ្នកទាំងពីរបានជជែកអំពីប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើន។​

ក្នុងនោះដែរលោកសោម ឆាយ៉ា បានលើកឡើងអំពីការព្យាករណ៍របស់អ្នកគ្រូ​ ណាលី កាលពីចុងឆ្នាំ ២០១៩ ដែលបានព្យាករណ៍ត្រូវអំពីករណីជំងឺចម្លែកនឹងផ្ទុះឡើង ដែលជំងឺនោះត្រូវបានគេស្គាល់គ្រប់គ្នាថាជាជំងឺកូវីដ១៩ ដែលវាបានឆ្លងរាតត្បាតនៅពាសពេញពិភពលោកតែម្ដង។​លោកសោម ឆាយ៉ា ក៏បានសួរជាសំនួរទៅកាន់អ្នកគ្រូ ណាលី អំពីរោគរាតត្បាតជំងឺកូវីដ១៩ ថាតើវានឹងចប់ទៅវិញនាពេលណា? អ្នកគ្រូណាលី បានឆ្លើយតបឲ្យដឹងថារោគរាតត្បាតនេះនឹងចប់ទៅវិញនៅដំណាច់ឆ្នាំ ២០២១ នេះ។

អ្នកគ្រូបានបកស្រាយថា នេះក៏ដោយសារតែឆ្នាំជូតនៅហាក់ជាមួយឆ្នាំឆ្លូវ ដូចនេះទាល់តែដាច់ឆ្នាំឆ្លូវទើប។ អ្នកគ្រូបានសង្ខេបដោយខ្លីថា ៖ “នៅក្នុង​ (ឆ្នាំ) ២០២២ គឺលែងអីវិញហើយ ប្រក្រតីវិញអស់ហើយ។”ដូចនេះតាមការព្យាករណ៍របស់អ្នកគ្រូណាលី​ ស្ថានភាពជំងឺរាតត្បាតលើពិភពលោកនឹងប្រែជាប្រក្រតីវិញនៅចាប់ពីឆ្នាំ​ ២០២២ តទៅ ដែលពិភពលោកនឹងត្រូវហែលឆ្លងទុកលំបាកនៅឆ្នាំ ២០២១ មួយឆ្នាំទៀត។​ ចង់ដឹងកាន់តែច្បាស់អំពីការលើកឡើងរបស់អ្នកគ្រូណាលី ទស្សនាវីដេអូពេញខាងក្រោមនេះ៕

វីដេអូ៖