សូមប្រុងប្រយ័ត្ន!! ជំងឺម្យ៉ាងក្នុងសាច់ជ្រូក បានប្រតិកម្មលើនារីម្នាក់ហើយ ដោយ….(មានរូបភាព)

ជំងឺប៉េសជ្រូកអាហ្វ្រិកដែលផ្ទុះរាលដាលឡើងនៅក្នុងប្រទេសចិនកាលពីខែសីហាកន្លងទៅ កំពុងកើតឡើងនៅប្រទេសវៀតណាម។
នាយកដ្ឋានសុខភាពសត្វវៀតណាម បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ជំងឺប៉េសនេះ បានផ្ទុះឡើងក្នុងខេត្តភាគខាងត្បូងទីក្រុងហាណូយ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សេចក្តីប្រកាសព័ត៌មាននោះមកចុះផ្សាយថា អាជ្ញាធរវៀតណាមថា ជ្រូកដែលចិញ្ចឹមនៅកសិដ្ឋានបីកន្លែងផ្សេងគ្នានៅខេត្តហ៊ុងយេន និង តៃប៊ិញ ត្រូវបានសម្លាប់ចោល ដោយសារតែពួកវាបានឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក ។ ទោះយ៉ាងណាក៏ដោយមន្រ្តីវៀតណាម បានអំពាវនាវទៅពលរដ្ឋរបស់ខ្លួនកុំឲ្យមានការព្រួយបារម្ភ ព្រោះថាជំងឺនេះមិនឆ្លងទៅមនុស្សនោះទេ។ អាជ្ញាធរប្រទេសនេះ ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋនៅតែអាចបរិភោគសាច់ជ្រូកបាន ហើយមិនគួរធ្វើពហិការផលិតផលសាច់ជ្រូកនោះទេ។


អាជ្ញាធរវៀតណាម បានឲ្យដឹងផងដែរថា មូលហេតុដែលធ្វើឲ្យពិបាកក្នុងការទប់ស្កាត់ជំងឺនេះ ដោយសារតែមានការរត់ពន្ធសត្វតាមបណ្ដោយព្រំដែន និងភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅប្រទេសនេះ។
ប្រជាជនវៀតណាម ប្រហែល៣០លាននាក់ប្រកបរបរចិញ្ចឹមជ្រូកសម្រាប់លក់ និងទទួលទានក្នុងស្រុក។ សាច់ជ្រូក ជាប្រភេទសាច់ដែលជនជាតិវៀតណាមចូលចិត្តបរិភោគជាងគេ ដែលមានប្រហែល៧៥ភាគរយនៃផលិតសាច់សរុបក្នុងប្រទេសនេះ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរកោះតៃវ៉ាន់ រកឃើញថា សាច់ជ្រូកក្នុងសាំងវិចដែលនាំចូលមកពីវៀតណាមមានផ្ទុកជំងឺប៉េសជ្រូកអាហ្រ្វិកនេះ។
កាលពីខែសីហាកន្លងទៅ ជំងឺប៉េសជ្រូកអាហ្រ្វិក បានរីករាលដាលក្នុងខេត្តនិងតំបន់ចំនួន២៥ នៅប្រទេសចិន ដែលពេលនោះអាជ្ញាធរចិនបានសម្លាប់ជ្រូកចោលរាប់ម៉ឺនក្បាល។
ភ្លាមៗក្រោយការផ្ទុះជំងឺនេះ អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា FAO បានព្រមានថាជំងឺប៉េសជ្រូកអាហ្វ្រិកដែលកើតឡើងនៅចិន អាចរីករាលដាលដល់ប្រទេសផ្សេងទៀតនៅតំបន់អាស៊ី។ អង្គការដដែលនេះ ឲ្យដឹងថា មេរោគប៉េសជ្រូកអាហ្វ្រិកជាមេរោគដែលធន់ខ្លាំងហើយអាចរស់នៅបានយូរ ពោលគឺវាអាចស៊ាំនឹងអាកាសធាតុក្តៅខ្លាំង ត្រជាក់ខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចរស់នៅបានក្នុងផលិតផលសាច់ជ្រូកក្រៀមទៀតផង។
បើតាមអង្គការស្បៀងអាហារ និងកសិកម្ម ជំងឺប៉េសជ្រូកអាហ្វ្រិក មិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្សទេ។ ប៉ុន្តែ ពុំមានវ៉ាក់សាំងណាមួយដែលអាចចាក់ការពារជ្រូកមិនឲ្យឆ្លងនិងកើតជំងឺនេះឡើយ។
ប៉េសជ្រូកអាហ្វ្រិក បានផ្ទុះខ្លាំងកាលពីទស្សវត្សឆ្នាំ១៩៦០នៅអឺរ៉ុប និងអាមេរិក។ ដោយសារតែមានប្រវត្តិនៃការផ្ទុះនិងការសាយភាយនៅតំបន់ផ្សេងៗគ្នាបែបនេះ ទើបអង្គការស្បៀងអាហារ និងកសិកម្ម យល់ថាជំងឺនេះអាចរីករាលដាលដល់ប្រទេសជិតខាងជាពិសេសប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបកូរ៉េ ព្រោះប្រទេសក្នុងតំបន់ទាំងនេះមានតម្រូវការសាច់ជ្រូកខ្ពស់៕
រូបភាពមកពីប្រទេសវៀតណាម

%d bloggers like this: