ឪកាសមកដល់ហើយ! ឱ្យតែមាន ៩ ចំណុចនេះ ទៅដាក់ពាក្យប្រឡងចូលក្របខណ្ឌប៉ូលិសបានយ៉ាងស្រួល…

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ក្របខណ្ឌរាប់ម៉ឺនកន្លែងដល់ក្រសួងនានា សម្រាប់ធ្វើការប្រឡងជ្រើសរើស និង បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលបម្រើក្នុងក្របខណ្ឌរដ្ឋ ដែលមានដូចជា គ្រូបង្រៀន មន្រ្តីជាប់កិច្ចសន្យាតាមក្រសួងនានា ប៉ូលិស ទាហាន ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកសម្រាប់ក្របខណ្ឌមន្រ្តីនគរបាលឆ្នាំថ្មីនេះ តាមរយៈសេចក្ដីជូនដំណឹងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងបានបើកការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២០០ កន្លែង សិក្សារយៈពេល ០៤ ឆ្នាំ សម្រាប់ឆ្នាំ ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលក្នុងនោះចំនួនបេក្ខជនដែលត្រូវជ្រើសរើស គឺបានបែងចែកដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញដឹកនាំបញ្ជា ជំនាញសន្តិសុខ ជំនាញសណ្ដាប់ធ្នាប់សាធារណៈ ជំនាញអន្តោប្រវេសន៍ ជំនាញអត្តសញ្ញាណកម្ម ជំនាញយុត្តិធម៌) ចំនួន ១៦០ កន្លែង ។

-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញភាសាអង់គ្លេស) ចំនួន​ ២០ កន្លែង ។

-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញពត៌មានវិទ្យា) ចំនួន ២០ កន្លែង ។

ទន្ទឹមនឹងនោះ កាលបរិច្ឆេទផ្ដល់ពាក្យ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ និង ទទួលពាក្យវិញ ចាប់ពីថ្ងៃទី ២៦ ខែមករា ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយឡែកទីកន្លែងប្រឡងគឺ ធ្វើនៅបណ្ឌិតសភានគរបាលកម្ពុជា ចំណែកឯកាលបរិច្ឆេទប្រឡង នឹងជម្រាបជូនដំណឹងនៅពេលក្រោយ ។

ចំពោះលក្ខខណ្ឌដើម្បីប្រឡងចូលជាមន្រ្តីនគរបាលវិញ បេក្ខជនទាំង ២ ភេទត្រូវមាន ៩ ចំនុចនេះ៖

១,សញ្ជាតិខ្មែរ ២,សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៣,អាយុច្រើនជាង ២៥ ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ៤,កម្ពស់បុរស ចាប់ពី ១៧០ សង់ទីម៉ែត្រឡើង មានទម្ងន់ចាប់ពី ៦០ គីឡូឡើង ដោយសមមាត្រនឹងកម្ពស់ ៥,កម្ពស់នារី ចាប់ពី ១៦០ សង់ទីម៉ែត្រឡើង មានទម្ងន់ចាប់ពី ៤៨ គីឡូឡើង ដោយសមមាត្រនឹងកម្ពស់

៦,នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡងរហូតពេលបញ្ចប់ការសិក្សា) ៧,មានសុខភាពល្អ កាយសម្បទាមាំមួន ៨,ពុំធ្លាប់មានពិរុទ្ធភាពកន្លងនមក ៩,ធ្លាប់ឆ្លងការធ្វើតេស្តកាយសម្បទា មុននឹងផ្តល់ពាក្យសុំប្រឡង (សម្រាប់ជំនាញភាសាអង់គ្លេស និង ជំនាញព័ត៌មានវិទ្យ ត្រូវឆ្លងកាត់ធ្វើតេសភាសាអង់គ្លេស) ៕