ស្តែងៗណាស់! ធ្លាប់តែឃើញពស់លេបកង្កែប តែពេលនេះបែរជាកង្កែបលេបពស់វិញ(មានវីដេអូ)

បើយោងតាមវីដេអូឃ្លីបដែលបានបង្ហោះនៅក្នុងបណ្តាញ youtube ទាក់ទងទៅនឹងកង្កែបដែលសឹងតែមិនគួរឲ្យជឿទាល់តែសោះថា កង្កែបខ្លួនខ្លីនឹងតូចតែមួយអាចខាំពស់ដែលមានប្រវែងវែងបាន។គ្រប់គ្នាមិនបានដឹងទេថាសត្វកង្កែបជាប្រភេទសត្វដែលមានអាស៊ីតក្រពះខ្លាំងបំផុត ដែលវាអាចរំលាយអាហារគ្រប់យ៉ាងភ្លាមៗក្នុងខណៈពេលវាកំពុងលេប។

ជាពិសេសប្រភេទកង្កែបដែលនៅទ្វីបអាមេរិក American Bullfrog ។ នេះជារឿងដែលអ្នកទស្សនាមិនធ្លាប់ជួបពីមុនមកថាកង្កែបអាចលេបពស់វែងយ៉ានេះបាន ធ្លាប់តែឃើញពស់លេបកង្កែប។បើយោងតាមសម្តីរបស់អ្នកវិទ្យាសាស្ត្របានឲ្យដឹងថាកង្កែបរាល់ពេលវាស៊ីចំណីមិនបានប្រើអ្វីច្រើនទេគឺវាលេបយកតែម្តងព្រោះថាវាមានអាស៊ីតក្រពះខ្លាំង ដែលអាចរំលាយអារហារបានដោយគ្មានការព្រួយបារម្ភឡើយ។