កុដិព្រះសង្ឃ១ខ្នងត្រូវបានភ្លើ ងឆេះម៉ត់…(មានវីដេអូ)
ក្រចេះ៖ នៅវេលាថ្ងៃត្រង់ទី១២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះ អគ្គី ភ័ យបានកើតឡើង បណ្តាលឲ្យកុដិព្រះស ង្ឃ ១ ខ្នងធ្វើអំពីឈើប្រកក្បឿងទំហំ ៥ គុណ ៦ ម៉ែត្រ ស្ថិតក្នុងវត្តនួនមុនីរាម (វត្តក្បាលជួរលើ) ភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ត្រូវបានឆា បឆេះ ខូ ចខា តទាំងស្រុង។
ករណីនេះក៏ត្រូវបាននគរបាលកំណត់ថា ផ្តើមចេញពីភ្លើ ងធូប ដែលដុ តទុកចោលនៅនិងលើកុដិ ទើបជាហេតុបណ្តាលអោយក្លាយទៅជាអគ្គី ភ័ យបែបនេះ។ ប៉ុន្តែបើយោងតាមសម្តីរបស់លោកអធិការវត្តបានឲ្យដឹងថា៖
«អាត្មាជាចៅអធិការវត្តសូមបដិសេធថាបណ្ដាលមកពី ភ្លើ ងធូបទៀន ពីព្រោះព្រះស ង្ឃលោកមិនបានប្រើធូបពេលថ្ងៃត្រង់ ឬចេះឆាន់បារីនោះដែរ ហើយបើសរសេរថាមកពីធូប..?»។ ចំពោះករណីនេះមិនដឹងថាមានគេលួ ចដុ ត ឫ ភ្លើ ងធូបទៀននោះទេ សម្រាប់រឿងហេតុទៅជាយ៉ាងណា យើងខ្ញុំនឹងធ្វើការអាប់ដេតតាមក្រោយ។