ស្លុតចិត្តណាស់! ប្រពន្ធបានត្រឹមស្រែកយំស្រណោះប្ដីដែលបានស្លាប់មួយរំពេច ដោយសារ….

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ,ខណ្ឌច្បារអំពៅ,រាជធានីភ្នំពេញ។ ជនរ ង គ្រោះដែលស្លា ប់មានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកបម្រើការងារនៅមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល ស្នាក់នៅភូមិយកបាត្រ១,សង្កាត់ក្បាលកោះ,ខណ្ឌច្បារអំពៅ,រាជធានីភ្នំពេញ។

ដំបូងឡើយគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី ស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-5939 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុនេះ ក៏ស្រាប់តែរេចង្កូតទៅបុ កខឿនពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដួ លបោ កផ្ទប់នឹងថ្នល់បែកមួកសុវត្តិភាព ព្រមទាំងបែ កក្បាលស្លា ប់ក្នុងថ្លុ កឈា មគួរឲ្យអាណោចអាធ័ម។

សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរ ង គ្រោះទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់ស ពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕