កំពុងដឹកឥវ៉ាន់សុខៗ ស្រាប់តែឈប់ម៉ូតូអែបនឹងរបងផ្ទះវីឡាមួយកន្លែង លុះ៥នាទីក្រោយមកក៍ដួលស្លាប់ភ្លាមៗ…

ភ្នំពេញ៖ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាក (វ៉េវ អាល់ហ្វា) មួយគ្រឿងដឹកអីវ៉ាន់ឲ្យម៉ូយ បានចុះពីលើម៉ូតូឈប់អែបនឹងរបងផ្ទះវីឡាមួយកន្លែង បានតែ៥នាទីក៏ដួ លស្លា ប់បាត់បង់ជីវិត ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង,ក្នុងភូមិបុរី១០០ខ្នង,សង្កាត់ទឹកថ្លា,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។

ជនជាតិចិនដែលដេកស្លា ប់នេះជាអ្នកដឹកបន្លែនិងសាច់ឲ្យជនជាតិចិនគ្នាតាមផ្ទះ។ នៅព្រឹកកើតហេតុនេះ បន្ទាប់ពីដាក់អីវ៉ាន់ឲ្យម៉ូយរួចរាល់ហើយក៏អង្គុយសម្រាកអែបផ្ទះល្វែងមួយកន្លែងក្នុងទីតាំងខាងលើ បានមួយសន្ទុះក៏ដួ លដាច់ខ្យល់ស្លា ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការពិនិត្យ ហើយបើតាមការសន្និដ្ឋានជំហានដំបូង ជំនាញកោសល្យវិច័យបានបញ្ជាក់ឲ្យដឹងថា ការស្លា ប់របស់ជនជាតិចិនម្នាក់នេះគឺដោយសារគាំ ងបេះដូង។ ស ពត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕