ទឹកចិត្តគ្រូបង្រៀន! គ្រូបង្រៀនម្នាក់ស៊ូបង្រៀនសិស្សយ៉ាងលំបាកនៅក្រោមម្លប់ឈើ ឃើញហើយស្ទើរស្រក់ទឹកភ្នែក…(វីដេអូ)

ពិតជាក្ដុតក្ដួលខ្លាំងណាស់ បន្ទាប់ពីបានឃើញវីដេអូរបស់អ្នកគ្រូបង្រៀនម្នាក់ ដែលកំពុងបង្រៀនសិស្ស២-៣នាក់ ដែលយកម្លប់ដើមឈើដើម្បីធ្វើជាកន្លែងសម្រាប់បង្ហៀន ហើយក៏សូមសរសើរដល់ទឹកចិត្តរបស់អ្នកគ្រូដែលបានលះបង់ពេលវេលាបង្រៀនដល់ប្អូនៗ សង្ឃឹមថានឹងមានបងប្អូនសប្បុរសជនដែលមានទឹកចិត្តល្អ ជួយដល់អ្នកគ្រូក៏ដូចជាប្អូនៗផងចុះ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ (ខ្ញុំ ជាតៃកុងឡាន) ដោយគាត់បានរៀបរាប់នឹងបញ្ជាក់ថា «ថ្ងៃច័ន្ទ.11.1.2021.ខ្ញុំបាទបានបើកឡានទៅចាក់បេតុងតាមផ្លូវល្បឿនលឿន រួចក៏បានឃើញអ្នកគ្រូម្នាក់វ័យចំណាស់គាត់កំពុងបង្រៀនសិស្ស ឃើញហើយគួរឪ្យអាណិត ដោយសារបញ្ហាកូរ៉ូណា ទើបសិស្សមិនបានទៅរៀននៅសាលា🙏🙏😭😭ទឹកចិត្តអ្នកគ្រូ»៕

វីដេអូ៖