ហួសចិត្ត! ឃើញបងប្អូននិងក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័ក ស្រាប់តែសាច់ញាត្តិទិញរបស់យកទៅផ្ញើរសុទ្ធតែ…

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះយោងតាមការបង្ហោះរបស់បងប្រុស Hev David បានបង្ហោះឲ្យដឹងថា៖ មានបងប្អូន និងក្រុមគ្រួសារ បានទិញស្រាបៀរ និងបៀរលេង យកទៅជូនអ្នកកំពុងធ្វើចត្តាឡីស័ក បងប្រុស Hev Devid បានបង្ហោះជាសារដាស់តឿន និងអប់រំថា៖ ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សាគម្លាត មិនមែនអោយបងប្អូនមកហូបស្រាហើយនាំគ្នាបៀនោះទេ ក្រុមការងារឆែក និងមិនអនុញ្ញាតអោយបងប្អូនក្រុមគ្រួសារទិញយកទៅជូនគាត់ ក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត។

ករណីនេះកើតឡើងនៅមណ្ឌលចត្តាឡីស័ក កងវ៉ា ក្រុងសិរីសោភ័ណ,ខេត្តបន្ទាយមានជ័យ សូមចិត្តបងប្អូនកុំធ្វើបែបនេះ អាស្រ័យហេតុនេះសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់គ្នា មេត្តាគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីខ្លួនឯង និងដើម្បីប្រទេសជាតិយើង ១៤ថ្ងៃពិតជាមិនយូរទេដើម្បីទាំងអស់គ្នា៕