រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់និងរបួសមនុស្សរហូតដល់ចំនួន…

កំពង់ស្ពឺ៖ កាលពីវេលាទៀបភ្លឺថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ៩២-៩៣ ស្ថិតក្នុងភូមិចំការចេក,ឃុំត្រែងត្រយឹង,ស្រុកភ្នំស្រួច,ខេត្តកំពង់ស្ពឺ។ បុរសម្នាក់បានស្លា ប់ភ្លាមៗនៅនឹងកន្លែង និង៥នាក់ផ្សេងទៀតបានរ ងរបួ សធ្ងន់ស្រាល ដោយសាររថយន្ត FORD RANGER និងរថយន្ត TOYOTA ALPHARD បុ កគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ស ពបានប្រគល់ជូនសាច់ញាតិចំពោះវត្ថុតាងទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋានគរបាល ស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕